អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យ​អនុគម្រោង​សាងសង់​ទីលានទុកដាក់សំរាម ក្នុង​ស្រុកកំពង់សៀម

0
11


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ​អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នារសៀលថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ​ បានអញ្ជើញចុះពិនិត្យ​អនុ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​ ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។

ឆ្លៀត​ក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ឱ្យ​ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ​បាន​យល់ដឹងពីបញ្ហាសំរាម និងវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្លាប់​ធ្វើ​ការដឹកជញ្ជូន។

គួរបញ្ជាក់ថា​ គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​ ថ្មី​នេះ​ មាន​ផ្ទៃដី​ទំហំ​ ៨.១៥​ហិកតា​ ក្នុងនោះ​ទីលាន​ទុកដាក់​សំរាម​ទំហំ​ ១.៣ហិកតា​ អាងប្រព្រឹត្តិកម្មទឹករងៃ​ ៤អាង​ ការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលទៅទីលាន​ ចំនួន​ ១ខ្សែ​ ដែល​មាន​ប្រវែង​ ២២១៨ម៉ែត្រ​ ការ​ធ្វើ​ផ្លូវ​បេតុង​នៅ​ក្នុង​ទីលាន​​ ប្រវែង​ ១២៤៤ម៉ែត្រ​ ច្រក​ទ្វារ​ចូល​ និង​របង​ ៣០១០.២៦ម៉ែត្រ​ ប៉ុស្តិ៍​យាម​ ទំហំ​ ​៣.៥​x២.៥ម៉ែត្រ​ ១កន្លែង​ អគារការិយាល័យ និងកន្លែងស្នាក់នៅ កំពស់ ២ជាន់​ ទំហំ២៥x១២ម៉ែត្រ​​ ១អាគារ​ កន្លែងថ្លឹងរថយន្ត 40t-60t​ ចំនួន​ ១កន្លែង​​ ទំហំ​ ១៩x៦ម៉ែត្រ​ អគារញែកសំរាម (MRF)​ ១អាគារ​ ទំហំ​ ៣៥x២៦ម៉ែត្រ​ អគាររោងជាង​ ១អាគារ​ ទំហំ​ ៣១x១០ម៉ែត្រ​ អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន​ ១អាគារ​ ទំហំ​ ១៥x១២ម៉ែត្រ​ អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២)​ ១អាគារ​ ទំហំ​ ១០x៦ម៉ែត្រ​ កន្លែងលាងសម្អាតរថយន្ត​ ១អាគារ​ ទំហំ​ ៣១x៣.៥ម៉ែត្រ​ អគារធ្វើជីកំប៉ុស (composting)​ ១អាគារ​ ទំហំ​ ៣៥x២៦ម៉ែត្រ​ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់​ ចំនួន​ ១កន្លែង​ ទំហំ​ ៣៥x៣៥ម៉ែត្រ​ ប្រព័ន្ធសូលាថាមពលព្រះអាទិត្យ​ ៦០KW ចំនួន​ ១កន្លែង​ ។

អនុ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម​នេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម ខនស្ត្រាក់ហ្សិន និងធេ ឡិចទ្រិច ខូអិលធីឌី ចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពោលគឺ​គម្រោងនេះត្រូវ​ប្រេីប្រាស់​រយៈពេល​ ១៧ខែ​ ក្នុង​ការ​សាងសង់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here