មន្ទីរព័ត៌មានខេត្តព្រះវិហារ ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ លើកទិសដៅ២០២៤

0
19


ដោយ ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោកស្រី ហែមសុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទី ប្រធានការិយាល័យទាំង៥ មន្ត្រី មន្ត្រីកិច្ចសន្យាជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ កម្មវិធីខាងលើនេះរៀបចំឡើងនៅសាលប្រជុំ មន្ទីរព័ត៌មានខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំនេះដែរ លោកស្រី ហែម សុគុណពិសី បានរាយការនៅរបាយការណ៍ រយៈពេល១ឆ្នាំដែលបានអនុវត្តន៍កន្លងមកជូនអង្គប្រជុំបានជ្រាប់។ នាឪកាសនោះដែរ លោកស្រីប្រធាន បានជំរាបជូនដល់មន្ត្រី មន្ត្រីកិច្ចសន្យាណាដែលសកម្ម ក្នុងមន្ទីរព័ត៌មាន ត្រូវបានទទួលប័ណ្ណសរសើរ ចេញដោយក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងអាណតិ្តទី៧នេះ ត្រូវវៈកាត់ហើយ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់ចេញនៅ យុទ្ធសាស្រថ្មីៗ ក្នុងនោះប្រព័ន្ធឌីជីថល ក៏មានសារសំខាន់ខ្លាំងណាស់ផងដែរ។

ឯកឧត្តម បានស្នើរសូមឲអ្នកសារព័ត៌មានទាំងអស់ មិនថា វិស័យព័ត៌មានរដ្ឋ ឬឯកជននោះទេ ត្រូវបំពេញវិជ្ជាជីវៈ និងក្រមសិលធម៏ តាមរបបស្ដីពីអ្នកសារព័ត៌មាន។
ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្នថ្នាក់ដឹកនាំជាច្រើនរូប កើតចេញពីអ្នកសារព័ត៌មាន ហេតុដូចនេះហើយ សូមឲអ្នកសារព័ត៌មានយើង ធ្វើជាទំពាំងស្នងឬស្សី នៅថ្ងៃអនាគត។ នៅក្នងអាណត្តិទី៧នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាច្រើនរូបបានដកដំណែង និងបញ្ឈប់ក្របខ័ណ្ឌ ដោយសារអ្នកសារព័ត៌មានផងដែរ។ តែសូមឲអ្នកសារព័ត៌មានមុននិងចុះផ្សាយ ត្រូវថ្លឹងថ្លែងឲបានគ្រប់ជ្រុងជ្រោយ ជាងវៀងចុះផ្សាយហើយ បំភ្លឺឡើងវិញ (សម័យឌីជីថលនេះ ចុះផ្សាយពីអវិជ្ជមាន មានអ្នកតាមដានច្រើនណាស់។)

ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តម បានបញ្ជាក់ថា សម័យនេះជាសស័យ ឌីជីថល វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការផ្ញើសារពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាល ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ។ (តែមុននឹងឲគេគោរពយើង យើងត្រូវគោរពខ្លួនឯងសិន) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here