លោក ហ្គារី និងភរិយា រួមនិងលោក ហែម ស៊ីណា អធិបាលស្រុករំដួល បានចែករទេះរុញ៦គ្រឿងជូនជនពិការ នៅ ឃុំកំពង់ចក ឃុំសង្កែ និងឃុំជ្រុងពពេល ដែលស្ថិតនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង

0
12


ដោយលោក ថត ភារៈ
ស្វាយរៀង ៖ លោក ហ្គារី និងភរិយា រួមនិងលោកហែម ស៊ីណា អភិបាលស្រុករំដួល និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខនិងចែករទេះរុញ ជូន​ដល់ជនពិការ ដែលកំពុងរស់នៅជួបការលំបាក ក្នុងមូលដ្ឋានឃុំកំពង់ចក ឃុំសង្កែ និងឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។

លោក ហែម សុីណា អភិបាលស្រុក បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក របស់បងប្អូនជនពិការក៏ដូចជាអាណាព្យាបាលដែល កំពុងចិញ្ចឹមបីបាច់កូនចៅពិការភាពរស់នៅក្នុងបន្ទុក លោកបានស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹង វិស័យពិការភាព ក្នុងការជួយដល់ជនពិការក្រីក្រ ដើម្បីជួយសម្រាលការលំបាកខ្លះជូនក្រុមគ្រួសារ និងសាមីខ្លួន។

ជាក់ស្តែងពេលនេះ ក្រោមកិច្ចសហការជាមួយលោកហ្គារី និងភរិយាលោកអង្គការសាមគ្គីដើម្បីសាមគ្គី បាននាំយកនូវរទេះរុញសម្រាប់ជនពិការ កុមារពិការ និងកុមារពិការខ្សោយសតិបញ្ញាចំនួន៦គ្រឿង ក្នុងមូលដ្ឋាននេះផងដែរ។

លោកបានបន្ថែមថា ក្រោយពីមានការចែកជូននូវអំណោយនេះ យើងសង្កេតឃើញ បងប្អូនជនពិការ និងក្រុមគ្រួសារ មានភាពសប្បាយរីករាយ ក្រៃលែង ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះជនពិការគ្រប់ប្រភេទដោយមិនទុកឲ្យពួកគាត់រស់នៅ ឯកាឡើយ។

លោកអភិបាលស្រុករំដួល ក៏បានថ្លែងអំណរគុណលោក ហ្គារី និងភរិយាដែលតែងតែគិតគូការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជួយដល់បងប្អូនជនពិការនាពេលកន្លងមក នៅមូលដ្ឋាននេះ ក៏ដូចជាមូលដ្ឋានដ៏ទៃទៀតដែរ ។

ការចែកជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនការជួយបណ្តុះបណ្តាលគ្រួសារ ដែលមាន សមាជិកពិការ ជនពិការ និងអ្នកស្ម័គ្រចិត្តអំពីវិធីថែទាំនិងបច្ចេកទេសស្តារលទ្ធភាពពលកម្ម តាមប្រភេទពិការនីមួយៗ ដើម្បីឲ្យគ្រួសារដែលមានសមាជិកជនពិការមានលទ្ធភាពស្តារកាយសម្បទា និងសតិបញ្ញាជនពិការ។ ( សូមបញ្ជាក់ផងដែរថា បន្ទាប់ពីចែករទេះរុញដល់ជនពិការរួច លោកហ្គារី និងភរិយា ក៏បានពេញចិត្តនិងជួយគាំទ្រគម្រោងធ្វើទំនប់ទឹកនៅឃុំថ្នាធ្នុងផងដែរ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here