ករណីមនុស្សដេកស្លាប់ ៖ (ផឹកស្រាជាប្រចាំ និងមានជម្ងឺប្រចាំកាយ)

0
10

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៥-០១-២០២៤វេលាម៉ោងប្រហែល ០៥ និង៣០នាទី មានករណីមនុស្សដេកស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះ អ៉ឹម អាត ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជនរងគ្រោះឈ្មោះ មៀវ ចាន់ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ មុខរបរ កម្មករ រស់នៅអាសយដ្ឋាន ភូមិទី៧ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
-ក្រោយពីជំនាញបច្ចេកទេស ពិនិត្យវិភាគកន្លែងកើតហេតុ បានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាដេកស្លាប់ដោយខ្លួនឯង មិនមានស្លាកស្នាមលើដងខ្លួនសាកសព ពាក់ព័ន្ធករណីឃាតកម្ម ប្រាកដមែន សពបានប្រគល់ជូនសាច់ញាតិឈ្មោះ មៀវ ខន ភេទស្រី ត្រូវជាប្អូនស្រីបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here