លោក ហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ឱកាសឱ្យសិស្សានុសិស្ស ប្រឡងប្រជែងអានស្មូត កំណាព្យ និងតែងនិពន្ធថ្នាក់ស្រុក

0
20


ដោយលោក ថត ភារៈ ស្វាយរៀង ៖ ដោយឱកាសល្អ មួយឆ្នាំម្ដង សម្រាប់សិស្សានុសិស្សទូទាំងស្រុករំដួល ដើម្បីចូលរួមប្រឡងប្រជែង អានស្មូត សូត្រកំណាព្យ និងតែងនិពន្ធ ដើម្បីអបអរ ទិវាជាតិអំណាន ១១ មីនា លោកហែម ស៊ីណា អភិបាលស្រុកនឹងរៀបចំការប្រឡងថ្នាក់ស្រុក។ពិធីនេះដែរធ្វើនៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុករំដួល ខេត្តស្វាយរៀង។

លោក ហែម សុីណា អភិបាលស្រុករំដួល បានថ្លែងបន្តទៀតថា ដើម្បីលើកកម្ពស់ និងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី ទិវាជាតិអំណាន ដោយបានកំណត់យក ថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធពិធី នេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ រដ្ឋបាលស្រុករំដួល បានរៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើស ជ័យលាភីលេខ១ ទទួលទទួលបានប័ណ្ណសរសើរ និងថវិកា២០ម៉ឺនរៀល ពីលោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល។និងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំយកចិត្តទុកដាក់រៀនសូត្រ និងបន្តចូលរួមប្រឡងប្រជែងថ្នាក់ខេត្ត។

លោក ហែម ស៊ីណា អភិបាលស្រុកក៏បានមានប្រសាសន៍បន្តថា ដើម្បីរៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ឱ្យធានាបាននូវសមភាព តម្លាភាព និងយុត្តិធម៌ដល់បេក្ខជន រដ្ឋបាលស្រុករំដួលនឹងរៀបចំការប្រឡងប្រជែង ដោយត្រូវរៀបចំឡើងដើម្បីជ្រើសរើសសិស្សទៅតាមកម្រិតនីមួយៗដោយអនុលោមទៅតាមវិញ្ញាសាបីសំខាន់ៗរួមមាន៖
១.អានអត្ថបទ សម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី៨
២.ស្មូតកំណាព្យ សម្រាប់សិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១០ ក្នុងចំណោមបទពាក្យប្រាំពីរ បទកាកគតិ និងបទព្រហ្មគីតិ
៣.តែងនិពន្ធ សម្រាប់សិស្សថ្នាក់ទី១១ ដល់ថ្នាក់ទី១២ ជាអត្ថបទកាព្យ (បទពាក្យប្រាំពីរ បទកាកគតិ និងបទព្រហ្មគីតិ) ជាលទ្ធផលគណៈកម្មការបាន ចំរាញ់ជ័យលាភីប្រឡងប្រជែងអានស្មូត សូត្រកំណាព្យក្នុងចំណោមសិស្សាអនុស្សប្រឡងប្រជែង ១៦រូប ជាប់លេខ ១ ចំនួន ៣នាក់ ដោយគណៈកម្មការធ្វើការវិនិច្ឆ័យ និងដាក់ ពិន្ទុយ៉ាងសុក្រឹត្យពីគណៈកម្មការ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here