ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានដឹកនាំ​កិច្ច​ប្រជុំ​ប្រកាស​ផ្សព្វផ្សាយ​សេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាន ដើម្បីជាជំនួយការដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម

0
19


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានដឹកនាំ​កិច្ចប្រជុំ​ប្រកាស​ផ្សព្វផ្សាយ​សេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាន ដើម្បីជាជំនួយការដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ឡើង​នារសៀលថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៤​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​ក្រុមលេខាធិការដ្ឋាន​ ជាសេនាធិការរបស់ក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តកំពង់ចាម ដែល​មាន​សមាសភាព​​ ចំនួន​១៦​រូប​ ឱ្យ​ឈ្វេងយល់​អំពី​តួនាទី ភារកិច្ចដូច​ជា​ការ​ រៀបចំផែនការសកម្មភាពអំពីការចុះរៀបចំវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក​ សម្របសម្រួល និងបូកសរុបរបាយការណ៍អំពីសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានទៀងទាត់ជូនឯកឧត្ដម អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍​ សម្របសម្រួលការងារប្រចាំថ្ងៃរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ ធ្វើការបូកសរុប វាយតម្លៃអំពីលទ្ធផលការងារ និងបញ្ហាប្រឈមរបស់ក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីជាក់ជូនឯកឧត្តម​អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍​សម្របសម្រួលរៀបចំកិច្ចប្រជុំបូកសរុបប្រចាំត្រីមាស​ ប្រចាំឆមាស និង​ចាំឆ្នាំរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here