អាវុធហត្ថស្រុកជ័យសែនចុះល្បាតប្រទះឃើញរថយន្តម៉ាស្តា០១គ្រឿងក្រោយពីត្រួតពិនិត្យ ប្រទះឃើញគ្រឿងញៀនពេញឃ្លុបក្រោយ

0
23


ដោយលោក,ឡុក ឡា
ព្រះវិហារ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការណែនាំជាប្រចាំពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ឲ្យកម្លាំងក្រោមឱវាទយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសគ្រឿងញៀនដែលបង្កមហន្តរាយដល់សង្គម ជាក់ស្តែងនៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កំម្លាំងអ.ហស្រុកជ័យសែនចំនួន០៦នាក់ រថយន្ត០១គ្រឿង ដឹកនាំដោយលោក វ.ត្រី សុង រ៉ុង មេបញ្ជាការស្រុកបានចុះល្បាតក៏ប្រទះឃើញរថយន្តម៉ាស្តា០១គ្រឿង ពណ៌ស ផ្លាកលេខស្ទឹងត្រែង2A-5558  ចតទុកចោល នៅត្រង់ចំណុចមុខសាលាវិទ្យាល័យជ័យសែន ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តខេត្តវិហារ។

ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យបើកគូទរថយន្តពិនិត្យមើល ឃើញមានដឹកម្សៅក្រាមពណ៍សថ្លាដាក់ក្នុងកញ្ចប់តែពណ៍លឿង សង្ស័យគ្រឿងញៀន ក៏បានរាយការណ៍ស្នើយោបល់ ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោយពីទទួលបានសេចក្ដីរាយការខាងលើ លោកមេបញ្ជាការ បានរាយការណ៍ជូនឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ចុះដឹកនាំសម្របសម្រួលអនុវត្តនីតិវិធី ក៏បានបញ្ជូនវត្ថុតាងមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះវិហារ ដើម្បីធ្វើការត្រួតពិនិត្យវត្ថុតាងជាក់ស្តែង។

ក្រោយពីការត្រួតពិនិត្យប្រទះឃើញមានចំនួន ៣៣ការ៉ុង ស្មើនឹង ១០២០កញ្ចប់ (មួយកញ្ចប់ស្មើ១០០០ក្រាម)។ រីឯជនសង្ស័យគេចខ្លួនកម្លាំងជំនាញយើងកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here