រដ្ឋបាលស្រុក គូលែន ប្រារព្ធ មីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជំនះ ៧មករា (០៧មករា ១៩៧៩ . ០៧មករា ២០២៤)

0
22


ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុកគូលែនបានរៀបចំប្រារព្ធមីទ្ទីងអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ០៧ មករា ( ០៧មករា១៩៧៩ . ០៧មករា ២០២៤) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកគូលែន និងលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សា ខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ថ្នាក់ដឹកនាំស្នងការ នគរបាលខេត្ត ព្រមទាំងអភិបាលនៃគណៈអភិបាលស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ ក្រុមប្រឹក្សា ស្រុក/ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកគូលែន ប្រមាណ ជាង៥៧០នាក់ និងបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកគូលែន ស្ថិតក្នុងឃុំគូលែនត្បូង ខេត្តព្រះវិហារ។

លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានធ្វើមតិស្វាគមន៍និង របាយការណ៍ ស្តីពីសមិទ្ធ ផលរីកចម្រើន លើគ្រប់វិស័យរបស់ស្រុកគូលែន ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការបម្រើសេវា សាធារណៈ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងអាណត្តិកន្លងមក និងបន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ។

បន្ថែមពីនេះក្នុងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អានដោយ លោក ជុំ ឆវី ប្រធាន ក្រុមប្រឹក្សាស្រុកគូលែន បានលើកឡើងអំពីថ្ងៃ០៧មករាឆ្នាំ២០២៤នេះ គឺជាថ្ងៃគម្រប់ខួបលើកទី ៤៥ ឆ្នាំនៃទិវាជ័យជំនះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបប ប្រល័យពូជសាសន៍ប៉ុលពត ដែលធ្វើអោយប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេល វេលា រួចផុតពីទារុណកម្មនិងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជំនះ០៧ មករាបាន ដណ្ដើមមក ជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹត បំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

មានមតិសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បាន អោយដឹងថា ព្រះរាជាណាចក្រកម្ពុជាក្នុង៦អាណត្តិ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្ត មកដល់អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសអោយមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដូចនេះ លោកក៏បានសំណូមពរ ទៅដល់ថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវចងចាំនូវគុណូបការៈនិងចូលរួមថែរក្សា សុខសន្តិភាព និងសមិទ្ធផលគ្រប់យ៉ាង ដែលយើងទទួលបានមកដល់សព្វថ្ងៃនេះ គឺដោយសារការលះបង់ សាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិត របស់ ថ្នាក់ដឹកនាំ ក៏ដូចជា វីរយុទ្ធជន យុទ្ធនារី ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាអោយរួចផុតពីរណ្តៅមរណៈ។ លោកក៏ បានបន្តទៀតថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នេះបានប្តេជ្ញា អនុវត្តនូវអភិក្រមទាំង៥ អាស្រ័យ ហេតុនេះ សុំអោយថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីរាជការ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវខិតខំប្រឹង ប្រែងអនុវត្តការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការផ្តល់សេវាទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋអោយបានល្អ ដោយពុំមានការរើសអើង ឡើយ។ និងបានផ្តាំផ្ញើរដល់យុវជនទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាយុវជន ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនជាបន្ត ទៀត។ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

ក្នុងឱកាសនោះផងដែរ លោក៏បានផ្ដល់រង្វាន់ដល់ក្រុមកីឡាបាល់ទាត់ដែលទទួលបានជ័យ លាភីសម្រាប់ការប្រកួតក្នុងស្រុកគូលែននាឱកាសទិវា០៧មករាឆ្នាំ២០២៤ ។

LEAVE A REPLY

Please enter your comment!
Please enter your name here