អភិបាលខេត្តកំពង់ចាម​ ចុះសិក្សាជាមួយក្រសួងធនធានទឹក​​ ដេីម្បីពិនិត្យលទ្ធភាពជួសជុលច្រាំងទន្លេមេគង្គប្រវែងជាង១.០០០ម៉ែត្រ​ ក្នុងស្រុកស្ទឹងត្រង់​

0
25


ដោយលោក លឹម សិលា
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នាព្រឹកថ្ងៃទី​១៦​ ខែមករា​ ឆ្នាំ​២០២៤​នេះ​ បាន​អញ្ជើញ​ចុះសិក្សាជាមួយក្រសួងធនធានទឹក​ និងឧតុនិយម​ ដេីម្បីពិនិត្យលទ្ធភាពជួសជុលច្រាំងទន្លេមេគង្គប្រវែងជាង១.០០០ម៉ែត្រ​ បណ្តាល​ឱ្យ​ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជា ៤០គ្រួសារ និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុងឃុំចំនួន៤ នៃ​ស្រុក​ស្ទឹងត្រង់​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ មានដូចជា ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១,០០០ ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមិនអាចធ្វើដំណើរបាន ។

ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា ១០០ ម៉ែត្រ និងឃុំ ខ្ពបតាងួន ប្រវែងជាង ១០០ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវបេតុង​ផងដែរ​ ។

ឯកឧត្តមអភិបាលខេត្ត បាន​ឱ្យ​ដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះ មានអាជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើបញ្ហានោះ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យមើលលទ្ធភាព នៃការជួសជុល ស្ដារឡើងវិញច្រាំងដែលបានបាក់នោះជាបន្ទាន់តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here