លោក សុខ សាន្តតារ៉ា ចូលរួមកិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុង ស្អាតខេត្តព្រះវិហារ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ របស់បេក្ខភាព ក្រុងព្រះវិហារ

0
30


ដោយលោក ណារិទ្ធ
ព្រះវិហារ ៖ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសាលប្រជុំ ព្រះវិហារ បានរៀបចំកិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុង ស្អាតខេត្តព្រះវិហារ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ របស់បេក្ខភាព ក្រុងព្រះវិហារ ក្រោមអធិបតីភាពលោល សុខ សាន្តតារ៉ា អភិបាលរងខេត្ត និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកំលាំងទាំង៣ ដែលជាសមាជិកក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានដឹងថា ការអញ្ជើញមកចូលរួម កិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ យោង ៖ លិខិតលេខ ០០៥ លស.កខវទ ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ។

ដើម្បីត្រៀមខ្លួនរបស់បេក្ខភាពក្រុងព្រះវិហារ សម្រាប់ការប្រឡងប្រណាំងលើកទី៤ ធ្វើយ៉ាងណាបន្តរក្សាបាននូវលក្ខណៈវិនិច្ឆ័យដែលខ្លួនបានបំពេញ និងរអាចឈានទៅ បំពេញលក្ខណៈវិនិច្ឆ័យផ្សេងៗទៀត ដើម្បីទទួលបានចំណាត់ថ្នាក់ផ្ការំដួលកាន់តែខ្ពស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានផ្តល់នូវអនុសាសន៍ សម្រាប់បន្តចាត់ តាំងអនុវត្តលើសូចនាករគោលទាំង ៧ គឺមានសូចនាករលម្អិតចំនួន ៤១ ចំណុច និង មានចំណុចលម្អិតចំនួន ៧៩ បន្ថែមទៀត ។

កសាងផែនការសកម្មភាព ព្រមទាំងបង្កើតនូវយន្តការនានាសម្រាប់គាំទ្រការប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤ (២០២២.២០២៥) ស្របតាមកម្រងអនុសាសន៍របស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងមានការពិនិត្យឯកភាពពីឯកឧត្តមអភិ បាលខេត្ត ។

ដើម្បីសសម្រេចបាននូវចំណាត់ថ្នាក់ផ្ការំដួលកាន់តែប្រសើរបន្ថែមទៀត បន្ថែម លើអនុសាសន៍ទាំងរអស់ខាងលើ តជវទ បានណែនាំបន្ថែមដល់ក្រុងបេក្ខភាពទាំងអស់ដូចជា !
១. ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងប្រកបដោយខ្លឹមសារបច្ចេកទេសនូវរាល់ឯកសារ និងបទដ្ឋានទាំងឡាយដែលបានដាក់ចេញឲ្យអនុវត្ត ដែលពាក់ព័ន្ធនឹងលក្ខណៈវិនិច្ឆ័យស្តង់ ដាទីក្រុងស្អាត។
២. ត្រូវរៀបចំបណ្តុះបណ្តាលដល់មន្ត្រីអនុវត្តគ្រប់ថ្នាក់ និងគ្រប់ផ្នែកឲ្យបានទៀងទាត់។ គួរ បង្កើតកម្មវិធីទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ទៅដល់គោលដៅបេក្ខភាពជ័យលាភី ផ្ការំ ដួល ៣ ទង ឬ ២ទង ។
៣. ត្រូវសិក្សារៀបចំឬស្វែងរកកិច្ចសហការបង្កើតជាប្រព័ន្ធគញរប់គ្រងទិន្នន័យ ឬគ្រប់ បញ្ហាណាមួយ។
៤. ត្រូវរៀបចំឲ្យមានរបបប្រជុំតាមដាន ត្រួតពិនិត្យការអនុវត្ត ធៀបនឹងស្តង់ដាទីក្រុងស្អាត ជារៀងរាល់ ៣ ខែម្តង និងត្រូវមានការតាមដានការអនុវត្តប្រចាំឆ្នាំ។

លោក សុខ សាន្ដតារ៉ា បានមានប្រសាសន៍ថា ៖ នៅក្នុងឆ្នាំ២០២៥ ត្រូវយកឲបាននៅពានរង្វាន់ផ្ការរំដួល ២ទង ហើយអជ្ញាធរក្រុងព្រះវិហារត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតលើ ការងារក្នុងឆ្នាំ២០២៤-២០២៥ ហើយត្រូវយកចិត្តទុកដាក់ និងថែរក្សាឲបានជាប្រចាំនូវភាពស្អាត នៅតាមទីកន្លែង យកចិត្តទុកដាក់បន្ថែមលើភាពស្អាតនៃចរាចរណ៍តាមដងផ្លូវ សណ្ដាប់ធ្នាប់ចរាចរណ៍ និងណែនដល់អ្នក ប្រកបមុខរបរតាមដងផ្លូវ ត្រូវចូលរួមរក្សាទុកដាក់អនាម័យ និងសោភ័ណ្ឌភាពឲបានល្អ ។

រៀបចំប្រព័ន្ធលូឲបានត្រឹមត្រូវ និងរៀបចំឲមានរោងចំរោះទឹកកខ្វក់ ព្រមទាំងទុកដាក់សំណល់ រឹង រាវ តាមស្ដង់ដា ។បច្ចុប្បន្ន(កំពុងស្វែងរកដៃគូរកែច្នៃសំណល់រឹងឲមានប្រយោជន៍) ហើយត្រូវបែងចែកសំណល់រឹង និងរាវឲបានត្រឺមត្រូវ (ពេលយកទៅចោលត្រូវចោល ចែកដាច់ពីគ្នា) ធុងសម្រាមត្រូវមានជាប្រចាំតាមការកំណត់និងនែនាំតាមកន្លែងនិមួយៗ ។ និងធ្វើយុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីវិធានការ បទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនិងកិច្ចគាំពាបរិស្ថាន ។ បង្កើតនិងដាក់ចេញបទដ្ឋានគ្រាំទ្រការអនុវត្តន៍វិធានការវិស័យសម្រាប់បរិស្ឋាន។ បង្កើតក្រុមការងារនិងទទួលខុសត្រូវសម្រាប់របាយការណ៍ និងទទួលខុសត្រូវ តាមរយៈ (Facebook, telegram…) ។ ចំណែកផ្នែកទទួលការសំអាតតាមដងផ្លូវសាធារណៈ ត្រូវសំអាតឲបានមុនម៉ោង ៥:៣០នាទី ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ត្រូវពង្រឹងផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានាក្នុងខេត្ត និងចុះអនុវត្តន៍ផ្ទាល់ជាមួយនិងពួកគាត់ជាដើម ។ ហើយត្រូវរៀបចំដាក់ប្រឡងប្រណាំងរមណីដ្ឋាននានាក្នុងខេត្តព្រះវិហារ ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here