អភិបាលខេត្តកំពង់ចាម​ ជួប​សំណេះសំណាល​ជាមួយប្រតិភូគណៈកម្មការរៀបចំការប្រកួតបាលទាត់ពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា​ សន្តិភាព​

0
23


ដោយលោក លឹម សិលា
កំពង់ចាម​ ​៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នារសៀលថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០២៤​នេះ​ បានអនុញ្ញាតិ​ឱ្យ​គណៈប្រតិភូកីឡាគណៈកម្មការរៀបចំពានរង្វាន់បាល់ទាត់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព​ រដូវកាលទី២ ឆ្នាំ២០២៤ ដឹកនាំដោយលោកបណ្ឌិត សុះ សាក់រ៉ូនី ប្រធានគណៈកម្មការ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់គណៈកម្មការ ក្នុងការរៀបចំ ព្រមទាំងបានឧបត្ងមថវិការ និងសំភារៈ​ ដែល​មាន​_ទឹកប្រាក់សរុប ៤០លានរៀល​ បាល់ចំនួន ៥០គ្រាប់​ ពានជ័យលាភី និងសម្ភារៈ ជាច្រើន​ទៀត​ ។

សូម​ជម្រាប​ថា​ ដើម្បីចូលរួមចំណែកក្នុងការ លើកកម្ពស់ និងអភិវឌ្ឍន៏ វិស័យកីឡា ក្នុងស្រុកស្ទឹងត្រង់ គណៈកម្មការ បានរៀបចំនូវមហាព្រឹត្តិការណ៍ ការប្រកួត បាល់ទាត់ ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤ ចាប់ពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៤។ ដើម្បីឱ្យកម្មវិធីមហាព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ កាន់តែមានភាពអធិបអធម​នោះ​ គណៈកម្មការ បាន​គោរពអញ្ជើញ ឯកឧត្តម អ៊ុន ចាន់ជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាអធិបតីក្នុងពិធីបិទ មហាព្រឹត្តិការណ៍ការប្រកួត បាល់ទាត់ ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២.០០រសៀល នៅទីលានបាល់ទាត់ គម្រោង អភិវឌ្ឍន៏ដីឡូត៍ វីអាយ​អិនឌី ស្ថិតនៅ​ក្នុង​ភូមិបឹងដែង ឃុំព្រែកកក់​ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here