ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំង របស់ប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

0
24


ដោយលោក ប៉ៃ លិន
កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែមករា​ ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផល និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។

ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។

ឯកឧត្ដមអភិបាលខេត្ត​ ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍បន្តថា បន្ទាប់ពីចុះធ្វើការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាកសិករនៅស្រុកបាធាយ ក្រុមការងារបានបន្តដំណើរ ចុះពិនិត្យ តំបន់អាងទឹកថ្មដា ដើម្បីជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ហូរទឹក ទម្លាក់ទៅជួយសង្គ្រោះស្រូវប្រាំង របស់កសិករយើង នៅស្រុកជើងព្រៃ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ មាន ៨ ភូមិ លើផ្ទៃដី ជាង ៩០០ ហិចតា ដែលប្រឈម នឹងការខ្វះទឹក។

ឯកឧត្ដមអភិបាលខេត្ត​ បានបញ្ជាក់ថា បន្ទាប់ពីបានជំរុញដល់អាជ្ញាធរស្រុកព្រៃឈរ និងខាងសហគមន៍អាងទឹកថ្មដា សហការជាមួយមន្ត្រី នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ជួយកាយប្រឡាយបន្ថែម យ៉ាងយូរ ២ទៅ ៣ថ្ងៃទៀត ទឹកនិងធ្លាក់ដល់ឃុំព្រីងជ្រុំ ។ ចំពោះឃុំសំពងជ័យ មានទឹកទៅដល់ ប្រជាកសិករ មានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here