ក្រុមការងារនិងគណបក្សក្រុងប៉ោយប៉ែតប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧មករានិងបង្ហាញមុខក្រុមការងារ ,ភ្ញៀវថៃចូលរួម

0
24


ដោយលោក:ពន្ធរាយ
បន្ទាយមានជ័យ ៖ នៅក្នងបរិវេណនៅបុរីឌឹផាក ស៊ីធី (The Park City ) នាផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែតលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានរៀបប្រារព្ធទិវាអមអរសាទរខួបលើកទី៤៥  នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ )កាលពីល្ងាចនិងរាត្រីថ្ងៃទី១០ខែមករាឆ្នាំ២០២៤   ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី  លោកចាយ សាមិត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ។សមាជិកអង្គពិធីនិងភ្ញៀវក៏ពិសាភោជនីហឆប្រមាណ៣ពាន់នាក់ដែលរៀបចំដោយក្រុមការងារចុះជួយនិងគណបក្សមូលដ្ឋានបក្សនៅក្រុងប៉ោយប៉ែត។

ក្នុងនោះក៏មានភ្ញៀវបរទេស ពិសេសថៃគឺមានលោកចក្រផុង ផាន់ឆូត អភិបាលស្រុកអារញ្ញប្រាថេត និងសហការី   មន្ត្រីកងទ័ព តម្រួត គយ  និងមន្ត្រីសមត្ថកិច្ចជំនាញ ព្រំទាំងអាជីវករនៃតំបន់ព្រំដែនជាច្រើនទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here