រសៀលនេះសម្តេចធិបតីអញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ​២០ ២៤  របស់ក្រសួងកិច្ចការនារី

0
20


ដោយលោក:ពន្ធរាយ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ មករា  ២០២៤នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ រាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួង​កិច្ចកា​រនារី នៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថា សន្និបាតបានពិនិត្យឡើងវិញនូវសមិទ្ធ​ផល បញ្ហាប្រឈម ក្នុងការងារកន្ល ងមកដោយផ្អែក​តាមផែនការយុទ្ធ សាស្ត្រនារីរតនៈទី៥ (២០១៩- ២០២៣) និងពិនិត្យកាលានុវត្តភាពថ្មីដើម្បីលើក​ទិស​ដៅបន្តស្របតាមកម្មវិធីនយោបាយនិង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ សភា។

កន្លងមកយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​៤ដំណាក់កាលបា នចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃ​សេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការលើក កម្ពស់​សមភាពយេនឌ័រ ការវិនិយោគទៅលើការលើក​កម្ពស់សិទ្ធិ ឋានៈ តួនាទី និង ស្ថានភាពសេដ្ឋកិច្ច សង្គ មរបស់ស្ត្រីនិងក្រុមគ្រួសារ។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាល​ទី៧នៃ​រដ្ឋសភាបានបន្តកំណត់ការលើកកម្ពស់​សមភាពយេ នឌ័រ និងការបង្កើនភាពអង់អាចរប ស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជា អាទិភាព តាម​រយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង​បរិយាបន្ន​ដែលក្នុងនោះស្ត្រី គឺជាស្នូល។

ឆ្នាំ២០២៣ជាឆ្នាំចុងក្រោយនៃការ អនុវត្តផែនការ​យុទ្ធសាស្ត្រនារីរតនៈទី៥ (២០១៩-២០២៣)ហើយ​ក្រ សួងកិច្ចការនារី បានចាប់ផ្ដើមរៀបចំ ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈទី៦ ផ្អែ កលើស្មារតីនៃយុទ្ធ​សាស្ត្រ​បញ្ចកោ ណដំណាក់កាលទី១រួមទាំងលទ្ធ ផលនៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល២ថ្ងៃដើម្បីរៀបចំផែនទីចង្អុ លផ្លូវសម្រាប់ផែនការយុទ្ធសាស្ត្រ​នារីរតនៈទី៦ (២០២៤- ២០២៨ ) ។

ផ្អែកលើសមិទ្ធផលទទួលបានរបស់ ក្រសួងដែល​មាន​ការងារ២ប្រភេទ៖ ការងារខ្សែទទឹងនិង​ការងារ​ខ្សែប ណ្តោយ។ ការងារខ្សែទទឹងផ្ដោតលើ​ការងារបញ្ជ្រាប​យេនឌ័រ និងការងារតាមដាន និង​វាយតម្លៃ ។ ការងារ​ខ្សែ បណ្ដោយកម្មវិធី​ដឹកនាំនិងអនុវត្តដោ យក្រសួង​កិច្ចការនារី សហការ​ជាមួ យក្រសួង ស្ថាប័ន​បច្ចេកទេស​​​តាមវិស័យនិងដៃគូ (អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍)។ កម្ម វិធីមាន កម្មវិធី​លើកកម្ពស់សេដ្ឋកិច្ចស្ត្រីនិងក្រុមគ្រួសារ កិច្ចការពារ​ផ្លូវ ច្បាប់ដល់ស្ត្រីនិងក្មេងស្រី និងទប់ ស្កាត់អំពើ​ហិង្សា​​ទាក់ទងនឹងយេនឌ័រ ការលើកកម្ពស់តួនាទីស្ត្រី​នៅក្នុងភា ពជាអ្នកដឹកនាំនិងអភិបាលកិច្ច, ការ ងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌​សង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here