រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យជាក់ស្តែងផ្លូវដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់នៅឃុំ បុស មន ស្រុករំដួល

0
27


ដោយលោក:ថត ភារៈ
(ខេត្តស្វាយរៀង): ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យជាក់ស្តែងផ្លូវដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់នៅឃុំ បុស មន ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។

សកម្មភាពនេះមានចូលរួមពីប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក សំនីតូ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត និងលោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល និងក្រុមការងារចូលរួមជាច្រើននាក់ទៀត។

ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប១០.១គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ឆ្ពោះដល់ច្រកទ្វារទ្វេភាគីបុសមន ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ រិទ្ធិសែន បានឱ្យមន្ត្រីជំនាញរបស់ក្រសួងធ្វើយ៉ាងណាត្រួតពិនិត្យបច្ចេកទេសក្នុងការជួសជុលឲ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់ និងពន្លឿនការជួសជុលឲ្យបានឆាប់ ដើម្បីជាការសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ ឆ្លងកាត់លើផ្លូវមួយនេះ និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here