អបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៤)

0
28


លោក ថន ភារ: nn
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃអាទិត្យ១១រោច ខែមិគសិរ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៥៦៧​ ត្រូវនឹងថ្ងៃទី០៧​ខែមករា ឆ្នាំ២០២៤នេះ​ លោក ធឹម ណាត ប្រធានក្រុម ប្រឹក្សាស្រុក និងលោក ហែម សុីណា អភិបាល នៃគណៈអភិបាលស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៤) នៅបរិវេណសាលាស្រុករំដួល។

អញអញ្ជើញចូលរួមក្នុងពិធីនេះមានលោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អស់លោក លោក ស្រី អភិបាលរងស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីរបស់ស្រុក លោកប្រធាន អនុប្រធានការិយាល័យស្រុក-អង្គភាពនានាជុំវិញស្រុក និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យ សិស្ស និស្សិត យុវជន ស.ស.យ.ក.ស្រុក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋសរុបប្រមាណ​ ជាង៦០០នាក់ ។

ក្នុងឱកាសនោះ បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា លោក ហែម សុីណា អភិបាលស្រុក និងលោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុក បានចែកអំណោយជូនដល់អ្នកមានគុណបំណាចចំនួន ៧នាក់ ម្នាក់ៗទួលបានកាដូរអនុស្សាវរីយ៍ផងដែរ។

អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដ៏រាប ។

អង្គមីទ្ទីង ជនរួមជាតិជាទីស្នេហា ! រយៈពេល ៥ ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ ២០៥០។ក្នុងន័យនេះ សម្រាប់ឆ្នាំ ២០២៤នេះ ត្រូវប្រមូលធ្វើឲ្យបានល្អនៅទិសដៅសំខាន់ៗដូចខាងក្រោម ១.ការប្ដូរផ្ដាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឲ្យបានរឹងមាំ ព្រមទាំងការធានានៅសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន ២- ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររីកបល្ល័ង្គការពារអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឲ្យជនណាមកបំពារបំពានបាឡើយ ៣- ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន ៤- ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ព្រមទាំងជំរុញការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងមុតស្រួច ៥- ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម នឹករបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីព្រោះអាសន្ននិងរវិបត្តិនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ៦- ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូររណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនិតិរដ្ឋអាពាហ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងរួមគ្នាកំចាត់នយោបាយជ្រុលនិយមឲ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ច ព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ក៏ដូចជាតាជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្ដល់យោបល់ប្រកបដោយប្រសិទ្ធភាព ៧- ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោត

ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៨- ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការបន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថេរភាព និងការប្រយុទ្ធនិងបញ្ហាប្រឈមនានានៃពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here