ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាទិវាសន្តិភាព​ ខណៈ​សុខសន្តិភាពធ្វើឲ្យ​ពលរដ្ឋ ទទួលបាននូវក្តី​សប្បាយរីករាយ

0
24


កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម បានថ្លែងថា​ ប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាទិវាសន្តិភាព​ ខណៈ​សុខសន្តិភាពធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទទួលបាននូវក្តី​សប្បាយរីករាយ ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងប្រកាសទទួលស្គាល់ក្រុមការងារគណបក្ស​ ចុះមូលដ្ឋានសង្កាត់​ ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី​៦ ខែមករា ឆ្នាំ២០២៤ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបក្សទាំងអស់ ក្នុងខេត្តកំពង់ចាម ដែលបានលះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម និងមន្ត្រីគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។

ឯកឧត្តម ប្រធានគណបក្សខេត្ត បាន​សង្កត់​ធ្ងន់ថា​ កត្តាសុខសន្តិភាពនោះហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវក្តីសប្បាយរីករាយ ជាពិសេសថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាទិវាសន្តិភាពផងដែរ ដោយការកំណត់នេះ ត្រូវបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ដើម្បីថែរក្សាសុខសន្តិភាពនោះ គឺមន្ត្រីយើងត្រូវមើលទៅលើ ការរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជាពិសេស មន្ត្រីយើងត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពលគឺ អនុវត្តកត្តាទាំងនេះឲ្យបាន នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here