លោក ហែម សុីណា អភិបាលស្រុករំដួល ដោះស្រាយបញ្ចប់ទំនាស់ដីកេរ្តិ៍នៅភូមិព្រែក ពក ឃុំថ្នាធ្នង់ នៅស្រុករំដួល ក្រៅប្រព័ន្ធតុលាការ

0
35


ដោយ:ថត ភារៈ
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០២៣នេះ នៅសាលាស្រុករំដួល លោក ហែម សុីណា អភិបាលស្រុករំដួល បានសម្របសម្រួល និង ដោះស្រាយបញ្ចប់ទំនាស់ដីកេរ្តិ៍ ប្រកបដោយប្រសិទ្ធភាព និង ជឿជាក់បំផុតរវាងភាគី(ក) ជាមួយភាគី(ខ) ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិនសុខចិត្ត ពាន់ព័ន្ធទៅនឹងករណីដីកេរ្តិ៍ ជាដីស្រែ ដែលស្ថិតនៅភូមិក្រែក ពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។

ក្នុងកិច្ចដំណោះស្រាយនេះ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីពាក់ព័ន្ធស្រុក និងលោកមេឃុំថ្នាធ្នង់ ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ ព្រែក ពក និង ភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ហែម សុីណា អភិបាលស្រុករំដួល បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីកេរ្តិ៍នេះ ប្រកបដោយប្រសិទ្ធភាព និង គ្មានអ្នកចាញ់ គឺតម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ លោក ហែម សុីណា អភិបាលស្រុក នឹងធ្វើការដោះស្រាយជូន ។ លោកមានប្រសាសន៍ថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែតែចំណងមិត្តភាព ដូចជាគ្រួសារតែមួយ គឺមានជារៀងរហូត»។ បញ្ហាទំនាស់ដីកេរ្តិ៍ ដីស្រែ នេះ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធភាព និង ជឿជាក់ក្រៅប្រព័ន្ធតុលាការ របស់លោក ហែម សុីណា អភិបាលស្រុក ធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និង ពេញចិត្តទទួលយក ដោយភាគី(ក) ទទួលយកសាច់ប្រាក់តាមការសន្យា រីឯភាគី(ខ) បានទទួលយកដីស្រែធ្វើជាកម្មសិទ្ធិ ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here