ប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារ បាននាំគ្នាមកតវ៉ា នៅតំបន់ប្រឡាយព្រះគន្លង ដោយមិនឲ លោក ហង់ សុគុន ដាក់ម៉ាស៊ីនបូមទឹកចែកចាយឲពួកគាត់នោះទេ ដោយសម្អាងថា លោក ហង់ សុគុន មិនទទួលខុសត្រូវលើក្នុងការខ្វះខតទឹកកាលពីឆ្នាំ ២០២០ កន្លងមករម្ដងហើយ

0
26


កំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារ បានលើគ្នាមកតវ៉ា ក្រោយពេលលោក ហង់ សុគុន បានយកម៉ាស៊ីនបូមទឹកមកដាក់បូមទឹក ចំនួន៤គ្រឿង ធ្វើអាជីវកម្មចែកចាយទឹកដាក់ស្រែប្រាំងជូនប្រជាពលរដ្ឋនៅចំនុចប្រឡាយ ព្រះគន្លង ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ដោយប្រឡាយនេះមានប្រវែង៣២គីឡូម៉ែត្រដែលមានផ្ទៃដីប្រមាណជា ៣០០០ហិកតា ដោយប្រើប្រឡាយមេ២ ប្រឡាយមួយខ្សែរទៀតមានឈ្មោះព្រះស្នែង មានប្រវែង ៨គីឡូម៉ែត្រ ដោយកន្លងមក លោក ហង់ សុគុន ចែកចាយទឹកមិនគ្រប់គ្រាន់ដល់ស្រូវពួកគាត់ បណ្ដាលឲស្រូវខូចខាតជាច្រើនហិកតា មិនមានទំនួលខុសត្រូវ ដល់ពួកគាត់ហើយ ថែមទាំងមកទាលុយថ្លៃទឹកទៀត បើមិនឲបានមករិបអូលរបស់របរដែលមានថែមទៀតផង។

ប្រជាពលរដ្ឋបានលើកឡើងថា ដោយគ្រាន់តែលឺថាលោក ហង់ សុគុន យកម៉ាស៊ីមកដាក់បូមទឹ ពួកគាត់ភ័យព្រួយ ខ្លាចដូចកាលពីឆ្នាំ២០២០កន្លងមកទៀតដែលទឹកមិនបានគ្រប់គ្រាន់ ។

សូមបញ្ជាក់ផងដែលប្រឡាយទឹកទាំង២ខ្សែរខាងលើនេះស្ថិនៅតំបន់៣ ដែលរដ្ឋបានហាមឃាត់ តែក្រោយមករដ្ឋបានកាត់ខ្វៀនបានមួយចំនួនជូនប្រជាពលរដ្ឋ អាស្រ័យផល ហើយមួយចំនួនទៀតត្រូវរក្សាទុកធ្វើជាសម្បត្តិរដ្ឋ ។

ប្រឡាយទាំង២ខ្សែរនោះ ១. ប្រឡាយព្រះស្នែង កាលពីមុនត្រូវបានគ្រប់គ្រងដោយលោក ប៉េង ចាន់ធី ចូលកាន់កាប់ នៅឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ លុះដល់២០២០-២០២១ លោកហង់ សុគុន ចូលគ្រប់គ្រងបន្ត ដល់ឆ្នាំ២០២២រដ្ឋបានដកហូត។

២. ប្រឡាយ ព្រះគន្លង បានកាន់កាប់ដោយលោក សុខ មន្នី ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៩ លុះ២០១៩-២០២០ ត្រូវបានឲលោក ហង់ សុគុន ចូលគ្រប់គ្រងបន្ត តែដល់២០២១ រហូតដល់២០២២រដ្ឋដកហូត ដោយប្រឡាយទាំង២ខាងលើនេះធ្វើជាសម្បត្តិរដ្ឋ ដែលស្ថិតនៅក្នុងតំបន់៣ជាតំបន់ហាមឃាត់។

នៅឆ្នាំ២០២៣ ក្រោយពីបានកាតក្វៀលដីនៅតំបន់៣នោះរួចមក ខាងមន្ទីធន់ធានទឹក និងរដ្ឋបាលខេត្តបានបង្កើតឲមានសហគមន៍ដោយមានគណកម្មការ ៤នាក់ ជាអ្នកគ្រប់គ្រង និងទទួលខុសត្រូវក្នុងការបញ្ជូនទឹកចែកចាយឲប្រជាពលរដ្ឋធ្វើស្រែឲបានគ្រប់គ្រាន់និងទាន់ពេលវេលា និងមានតំលៃថោកជាង ខាងក្រុមហ៊ុនលោក ហង់ សុគុន ៣០ភាគរយ ដោយកំណត់បោះឆ្នោតជ្រើសរើសគណកម្មការក្នុង១ឆ្នាំម្ដង៕

សូមស្ដាប់សម្លេងប្រជាពលរដ្ឋនាឪកាសនោះ …និងការបកស្រាយ របស់លោក ហង់ សុគុន … និងការបញ្ជាក់របស់រដ្ឋបាលខេត្តក្នុងការធ្វើសន្និសិទសារព័ត៌មានកាលពីថ្ងៃទី២ម្សិលមិញនេះ…៕

សូមតាមដានវីដេអូនៅក្នុងf: Narith News សូមអគុណ

LEAVE A REPLY

Please enter your comment!
Please enter your name here