អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃការ​សាងសង់​បន្ទប់​ទឹក​សាធារណៈ​ ក្នុង​ក្រុង​កំពង់ចាម

0
30


កំពង់ចាម​: ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ បាន​អញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យ​វឌ្ឍនា​ភាព​សសាងសង់បន្ទប់ទឹកសាធារណៈ នៅបណ្តោយសួនច្បារមាត់ទន្លេ ក្រោមគល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម ដេីម្បីពន្លឿនការសាងសង់ឲ្យរួចរាល់តាមកាលកំណត់ និងសំណង់ប្រកបដោយគុណភាព ប្រយោជន៍​ដល់​ការ​ប្រើប្រាស់បានយូរអង្វែង។​

ក្នុង​អង្គ​សន្និបាត​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​ថ្មីៗ​នេះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​លើ​ការងារលើកកម្ពស់សោភណភាព បរិស្ថាន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​នោះ​- រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ រៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន​ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
-រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ខិតខំដោះស្រាយ ខិតខំអភិវឌ្ឍ លើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាននីមួយៗ ។
-រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការអនុវត្តយន្តការគ្រប់គ្រងសំណល់រឹងរាវ ដើម្បីការពារបរិស្ថាន អនាម័យនៅតាមមូលដ្ឋាន។
-រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងការសាងសង់ សំណង់គ្រប់ប្រភេទដែលរំលោភលើដីចំណីផ្លូវ ទន្លេ បឹង ព្រែក អូរ ប្រឡាយ។ល។
-ត្រូវបន្តទប់ស្កាត់ការដ្ឋានសាងសង់ដែលរំលោភលើប្រព័ន្ធប្រឡាយ ប្រព័ន្ធរំដោះទឹក នៅតាមមូលដ្ឋាន និងការសាងសង់សំណង់គ្មានច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
-បន្តខិតខំទប់ស្កាត់ និងខិតខំលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាននីមួយៗ ផ្តើមចេញពីចំណុចនេះ រដ្ឋបាលក្រុង-ស្រុកបន្ត ខិតខំសហការជាមួយមន្ទីរពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍សំដៅខិតខំកែលម្អសោភ័ណ្ឌភាព បង្កើតតំបន់បៃតង នៅតាមទីកន្លែងសាធារណៈ និងរមណីយដ្ឋានធម្មជាតិ និងកែឆ្នៃនានា​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
-ខិតខំទប់ស្កាត់ការរំលោភបំពានកាន់កាប់ខុសច្បាប់ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ជំរុញការអភិរក្សថែរក្សាសម្បត្តិវប្បធម៌​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here