ប្រជាពលរដ្ឋរីករាយសប្បាយចិត្តយ៉ាងខ្លាំង ដោយបានលោកប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត និងលោក ហែម សុីណា អភិបាលស្រុករំដួល អញ្ជើញចុះមកពិនិត្យនិងស្ដារប្រឡាយរងនាំទឹកនិងបូមទឹកដាក់ប្រឡាយ ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកធ្វើស្រូវប្រាំង ឱ្យបានគ្រប់គ្រាន់

0
28

ដោយ:ថត ស្រីមុំ ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី និងលោក ហែម សុីណា អភិបាលស្រុករំដួល រួមមានសហការី និងក្រុមប្រឹក្សាឃុំធ្មា បានចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រឈម និងខ្វះខាតទឹកនៅឃុំធ្មា តាមការរាយការណ៍របស់មេឃុំធ្មា ស្រែប្រាំងឆ្នាំនេះអនុវត្តបាន៣៥៩ហិកតា លើផែនការ១២៥ហិកតា ឆ្នាំនេះដោយសារតម្លៃស្រូវឡើងថ្លៃ ធ្វើអោយប្រជាពលរដ្ឋ នាំគ្នាធ្វើស្រែលើសពីផែនការបណ្តាលអោយខ្វះខាត់ទឹក។ បើតាមការចុះពិនិត្យជាក់ស្តែង ដំណាំស្រូវនៅវគ្គលូតលាស់មានអាយុកាល៤០-៥០ថ្ងៃលូតលាស់ មិនមានសត្វល្អិតនិងជម្ងឺទេ តែបើករណីមិនមានទឹកនៅពេលខាងមុខនៅពេលស្រូវដល់វគ្គបង្កបង្កើនផលក្នុងអំឡុងខែមករាឆ្នា២០២៤ នឹងធ្វើអោយស្រូវស្កក បច្ចុប្បន្ននេះអាជ្ញធរឃុំ និងស្រុកបានស្នើរអោយមន្ទីរធនធានទឹក ជួយស្តារប្រឡាយរង សម្រាប់ការស្ដារប្រឡាយរងនាំទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដើម្បីបូមទឹកដាក់ស្រែ ឱ្យបានគ្រប់គ្រាន់។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ប្រេងម៉ាសូតចំនួន២០០លីត្រសម្រាប់ជួយប្រជាពរដ្ឋបូមទឹកដាក់ស្រែផងដែរ។
ក្រុមការងារបានណែនាំអោយកសិករថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមានសត្វល្អិត ជងឺ ថែទាំទឹក ដាក់ជី  បើមានវត្តមានមេអំបៅ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ កសិកម្មស្រុកដើម្បីជួយអន្តរាគន៍ទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here