ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំ​ឱ្យ​មន្ត្រី​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ចាម​ ចាប់ដៃគូ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​ធ្វើ​ផែនការ​រួមគ្នា​​កសាង​អភិវឌ្ឍន៍​

0
33


កំពង់ចាម​: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម​ បានណែនាំ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ក្រុង​-ស្រុក​ ចាប់ដៃគូ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​ធ្វើ​ផែនការ​រួមគ្នា​កសាង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​នោះ​ឱ្យ​មាន​ការ​រីកចម្រើន​ ព្រោះ​​រាជរដ្ឋាភិបាល​មាន​គោលបំណង​ជួយ​ដល់​រដ្ឋបាល​ខេត្ត​ ស្រុក​ ​ឱ្យ​មាន​សមត្ថភាព​ មាន​ទាំង​គំនិត​ តាម​រយៈ​ការ​​ជួយ​គៀងគរ​ធនធាន​ ដូច្នេះ​សូម​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ <<យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព>> របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​​ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​ផងដែរ​ ។ ថ្លែង​បែប​នេះ​ក្នុងពិធីបិទ​អង្គ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្រៅពី​លទ្ធផល នៃការអនុវត្តចលនាប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព អង្គសន្និបាតបានកំណត់អំពីបញ្ហាប្រឈម​ វិធានការ និងដំណោះស្រាយ ចំពោះបញ្ហាប្រឈមដែលកើតមាននៅមូលដ្ឋានក្នុងការបំពេញបេសកកម្ម ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅឱ្យមូលដ្ឋានមានការអភិវឌ្ឍន៍រីកចម្រើន។​ ព្រមទាំង​បានធ្វើការប្តេជ្ញាចិត្តរួមគ្នា អនុវត្តកម្មវិធីនយោបាយអាទិភាពទាំង​ ៦ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តចាប់តាំងពីបំណាច់ឆ្នាំ២០២៣នេះ​ និង​ប្ដេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ដើម្បី​ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រីរាជការ សំដៅពង្រឹងគុណភាពការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។ ក្រៅពី​នោះ​អង្គសន្និបាតក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នាការពារសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គមជាតិ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here