កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

0
27


ដោយ:ថត ភារៈ (ខេត្តស្វាយរៀង): ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ និងលោក ហែម សុីណា សមាជិកគណៈកម្មការគណបក្សខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំនេះដែរ ធ្វើនៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុករំដួល។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មានសមាជិកអចិន្ត្រៃយ៍គណបក្សស្រុកនិងសមាជិកបក្សស្រុក សមាជិក សមាជិកា គណៈកម្មាធិការមូលដ្ឋានទាំង៤ ស.២៦ ស.២៧ និងសមាជិកគណបក្សឃុំភូមិចូលរួមជាច្រើននាក់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here