សង្ស័យដែលជាមុខសញ្ញាលួចម៉ូតូ ៣នាក់ ពីខេត្តព្រៃវែង មកលាក់ខ្លួននៅខេត្តព្រះវិហារ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់

0
44


ដោយ,Narith
ព្រះវិហារ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ជនសង្ស័យ ៣នាក់ រួមនិងវត្ថុតាងម៉ូតូ ៣គ្រឿង ក្រោយការសួរនាំនឹងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ ខាងលើរួចមកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។

លោកវរះសេនីឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្រាប់ឲដឹងថា កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កំលាំងរបស់លោក សហការជាមួយនឹងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះវិហារ សម្របសម្រួល ដោយព្រះរាជអាជ្ញារង បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូបានចំនួន៣គ្រឿង យកមកលាក់ទុកនៅក្នុងក្រុងព្រះវិហារ ដើម្បីកែច្នៃធ្វើលក់ និងចេញសកម្មភាពបន្ត ។

ការបង្ក្រាប់ករណីខាងលើគឺក្រោមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយធ្វើកាសេុីបអង្កេតនិងតាមដានមុខសញ្ញា បក្ខពួកជនសង្ស័យដែលជាមុខសញ្ញាលួចពីខេត្តព្រៃវែង មកលាក់ខ្លួនធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារ ទទួលបានជោគជ័យ។

លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្ត បានបន្តទៀតថា ជាលទ្ធផលក្នុងកិច្ចប្រត្តិបត្តិការ ខាងលើនោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ក្នុងនោះដកហូតវត្ថុតាងម៉ូតូចំនួន ៣គ្រឿង ក្រោយការសួរនាំនឹងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើរួចមក កំលាំងជំនាញបានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ដោយមិនអាចលើកលែងបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here