អភិបាលខេត្តកំពង់ចាម​ ប្រគល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ ២គ្រឿង​ ជូន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​ និង​ស្រុក​ជេីងព្រៃ​ សម្រាប់​​បម្រើ​វិស័យ​សុខាភិបាល​

0
25


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​អញ្ជើញ​ប្រគល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ ចំនួន​២គ្រឿង​ ជូន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​ ១គ្រឿង​ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជេីងព្រៃ​ ១គ្រឿង​ សម្រាប់​បម្រើ​ដល់​វិស័យ​សុខាភិបាល​ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នារសៀលថ្ងៃទី​១៩​ខែធ្នូ​ ឆ្នាំ​២០២៣​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អង្គការសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់​ ចំនួន ២គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម ដេីម្បី​ប្រគល់​បន្ត​ជូន​ដល់​​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជេីងព្រៃ​ សម្រាប់​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅ​ឯ​រាជធានីភ្នំពេញ ។

ក្នុង​ពិធី​ទទួល​ និង​ប្រគល់​ រថយន្ត​សង្គ្រោះ​បន្ទាន់​នេះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​ជូនពរដល់​ថ្នាក់ដឹកនាំ​អង្គការសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសទ្ធថ្ងៃចុងក្រោយ ព្រមទាំងសហការី​ ឱ្យ​ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here