លោក ហែម សុីណា អភិបាលស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធផ្លូវលំ ០១ ខ្សែ ប្រវែង ២១៥០ម៉ែត្រ នៅភូមិអង្គពក និងភូមិចុងព្រែក ដែលស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ជាអំណោយសប្បុរសជនតាមរយៈព្រះតេជគុណ អុិន ពុទ្ធី  

0
27




ដោយលោកស្រី,ថត ស្រីមុំ 
ស្វាយរៀង ៖ ផ្លូវលំមួយខ្សែ ប្រវែង ២១៥០ ម៉ែត្រ នៅក្នុងភូមិអង្គពក និងភូមិចុងព្រែក ដែលស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ២០២៣ ក្រោម អធិបតីភាពលោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល។
លោក ហែម សុីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលបានបរិចាកថវិកាផ្ទាល់ខ្លួន ដើម្បីកសាងផ្លូវលំមួយខ្សែនេះសំរាប់ជាប្រយោជន៍រួម និងខិតខំចំណាយពេលវេលា ទាំងកម្លាំងកាយចិត្ត ដើម្បីជួយអភិវឌ្ឍមូលដ្ឋានក្នុងស្រុករំដួលយើងនេះ។ លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក៏បានបន្តថា ជាក់ស្តែង ផ្លូវលំមួយខ្សែនេះ គឺកើតចេញពីទឹកចិត្តដ៏សប្បុរសនិងការចូលរួមចំណែកជាកម្លាំងចិត្ត ស្មារតីរបស់អ្នកពាក់ព័ន្ធមួយចំនួនទៀត។ នេះគឺជាវប្បធម៌ចែករំលែក ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែប្រកាន់យក។

លោកបន្តទៀតថា កងកម្លាំងប្រដាប់អាវុធ ត្រូវតែ តោងប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនឲ្យបានគត់មត់ គឺ ថែរក្សាការពារសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ ចៀសវាងឲ្យខានតែបាននូវរាល់អំពើគំរាមកំហែងលើបងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលស្រុក ក៏បានជម្រាបបងប្អូនប្រជាពលរដ្ឋថា រូបលោកនិងក្រុមការងា កំពុងគិតគូ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅរៀនយកជំនាញ នៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ហើយលោកហែម សុីណា អភិបាលស្រុករំដួល បាទបញ្ជាក់ទៀតថា បើបងប្អូនជាពលរដ្ឋក្រីក្រទៅរៀនយកជំនាញនោះគឺខាងសាលាប្រគល់ថវិកាជូនមួយខែ ២៨ ម៉ឺនរៀលផងដែរ។ បន្ទាប់លោកអភិបាលស្រុកក៏បាននិងរិះរកវិធីជួយបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យចេះជំនាញ មួយទៀតគឺផ្នែកកសិកម្ម ដើម្បីឲ្យប្រជាពលរដ្ឋក្នុងស្រុករំដួលយើងអាចឈោងចាប់យកមុខរបរចិញ្ចឹមជីវិតមួយច្បាស់លាស់ថែមទៀត និងរកបាននូវប្រាក់ចំណូលច្រើនកាន់តែខ្ពស់ជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here