អភិបាលខេត្តកំពង់ចាម​ ប្រាប់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​ពិនិត្យ​លិទ្ធភាព​ ​ជុំរុញ​ការ​អនុវត្ត​គម្រោង​សាងសង់​បង្គន់​អនាម័យ​

0
33


កំពង់ចាម​: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ប្រាប់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​ពិនិត្យ​លិទ្ធភាព​​ជំរុញ​ការ​អនុវត្ត​គម្រោង​​សាងសង់​បង្គន់​អនាម័យ​ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាសកាល​ ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៣​ ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ បានថ្លែងថា​ ដេីម្បី​ឆ្លេីយតប​ទៅតាម​សំណូមពរ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋ​​ សូម​ឱ្យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ពិនិត្យ​លទ្ធភាព​ ​ដេីម្បី​ជំរុញ​នូវ​ការ​សាងសង់​បង្គន់​អនាម័យ​ ក៏ដូចជា​បន្ទប់​ទឹក​នៅ​តាម​ទីជនបទ​ ធ្វេីយ៉ាងណា​ត្រូវ​​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាសកាល​ ១០០%​ ឱ្យ​បាន​ឆាប់រហ័ស​ ព្រោះ​រាជរដ្ឋាភិបាល ដែលមាន ក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាន​ និងកំពុងយកចិត្តទុកដាក់លើកកម្ពស់ទឹកស្អាត និងអនាម័យ និងសុខភាព សាធារណៈឱ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តកំពង់ចាម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here