អាជ្ញាធរបាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលបានផ្ទុះកាតវ៉ាកាលពីថ្មីៗនេះ

0
42


ដោយលោក,យូ ផល្លី
សៀមរាប ៖ កាលពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុកបន្ទាយស្រីបានរកដំណោះស្រាយជូនប្រជាពលរដ្ឋចំនួន៥៩៤គ្រួសារ ដែលបានតវ៉ាកាលពីថ្មីៗកន្លងទៅនេះ ដោយយកគោលការណ៍របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រស់សម្រួលដោះស្រាយឡើងវិញ និងចែកអំណោយជាថ្មីជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ភូមិធម្មជាតិថ្មី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបចំនួន ៥៩៤ គ្រួសារខាងលើ។

នាឪកាសនោះដែលប្រជាពលរដ្ឋចំនួន ៥៩៤គ្រូសារខាងលើ បានសម្ដែងនៅទឹកចិត្តសប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុក្ខដាក់ដល់ពួកគាត់ និងមានទឹកចិត្តសុធាជ្រះថ្លា ដែលពួកគាត់កំពុងជួបការខ្វះខាតជាខ្លាំងនាពេលបច្ចុប្បន្ន។ ពួកគាត់សូមថ្លែងអំណរគុណ និងសូមជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបតែសេចក្តីសុខចម្រើនជោគជ័យក្នុងការដឹកនាំប្រទេសនាំមកនៅសុខសន្តិភាព និងវឌ្ឍនៈភាពសង្គម ។ សារជាថ្មីសូមគោរពជូនពរសម្ដេចមហាបវរធិបតី ឲមានសុខភាពល្អ អាយុវែង ជាម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា (មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋក្នុងភូមិធម្មជាតិ ឃុំរុនតាឯក មានក្តីសង្ឃឹម)។

អំណោយដែលទទួលបាននាឪាសនោះរួមមាន អង្ករ ៥០គីឡូក្រាម មីមួយកេះធំ ស្មើ៦កេះតូច ត្រីខ មួយកធំ ស្មើ១០០កំប៉ុង ថវិការ១លានរៀល និងស័ង្កសី ៣០សន្លឹក ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here