មានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋចំនួន២ភូមិប្រមាណជា១៥០គ្រួសារ បានលើកគ្នាព័ទ្ធចាប់ គ្រឿងចក្រអេស្កាវទ័រ (អាអ៊ិច) បើកចេញមកក្រៅ ១គ្រឿងកំពុងគាស់កាយដីសហគមន៍ដងផ្លិត ធ្វើព្រំផ្លូវ ក្រវ៉ាត់ជំវិញ ប៉ះចំដីពួកគាត់អាស្រ័យផលកន្លងមក

0
40


ព្រះវិហារ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តបានលើកគ្នាចំនួន២ភូមិប្រមាណជា១៥០គ្រួសារ ឡោមព័ទ្ធចាប់ គ្រឿងចក្រអេស្កាវទ័រ (អាអ៊ិច) បើកចេញមកក្រៅដោយខ្លួនឯង ដោយគ្រឿងចក្រកំពុងគាស់កាយដីសហគមន៍ដងផ្លិត ធ្វើព្រំផ្លូវ ក្រវ៉ាត់ជំវិញ ប៉ះចំលើដីពួកគាត់អាស្រ័យផលកន្លងមក។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លែងឧទ្យានុរក្ស ដែលពួកគាត់អាស្រ័យផលធ្វើស្រែ ចំការ កន្លងមកនេះនៅក្នុងតំបន់គ្រប់គ្រងដោយឯកឧត្តមបណ្ឌិត សុខ ទូច ដែលកន្លងមកពួកគាត់បានអាស្រ័យផលអស់រយៈ៥ទៅ៧ឆ្នាំមកហើយ តែបច្ចុប្បន្នត្រូវបានហាមឃាត់ពួកគាត់មិនឲចូលអាស្រ័យផលលើដីខាងលើនោះទៀតទេ បើមិនដូចច្នោះត្រូវចាប់ឃាត់ខ្លួនធ្វើតាមច្បាប់ទៀតផង។ ដោយកន្លងមកមានការចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគាររួចមកហើយពាក់ព័ន្ធនិងការហាមឃាត់ខាងលើ។ តែពួកគាត់បានឆ្ងល់ថា មន្ត្រីឧទ្យានុរក្ស(បរិស្ថាន)ហាមឃាត់មិនឲពួកគាត់ចូលធ្វើ តែបែជាមានគ្រឿងចក្រចូលគាស់កាយជាបន្តបន្ទាប់។ ដោយកន្លងមកមានការកាយផ្នូររបស់ជនជាតិដើមភាគតិច (គួយ) ដែលបានបញ្ចុះសពនៅទីនោះ ត្រូវបានគាស់ចោល។ ហើយរយៈពេល២ថ្ងៃគឺថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ មានគ្រឿងចក្រ១គ្រឿងទៀតបានមកកាយក្រវ៉ាត់ព្រំធ្វើផ្លូវ រំលំដើមឈើជាច្រើនដើមដែលចំកន្លែងដែលពួកគេបាញ់ថ្នាំកំណត់ព្រំនោះ។ ដោយកើតទុកមិនសុខចិត្តទើបពួកគាត់បានលើគ្នាចំនួន២ភូមិគឺភូមិ
ដងផ្លិត និងភូមិណារុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ នាំគ្នាឃាត់គ្រឿងចក្រយកសោរពីម្ចាស់គ្រឿងចក្របើកចេញមកក្រៅដោយខ្លួនឯង។

សមត្ថកិច្ចជំនាញសូមមិនបញ្ចេញឈ្មោះបានខ្សិបប្រាប់គេហទំព័រnnថា ដីខាងលើត្រូវបានបុគ្គលមានអំណាច រត់ច្បាប់កាត់ប្លង់ជាប្រព័ន្ធ កាត់ប្លងយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនអស់ហើយ ។
សំលេងប្រជាពលរដ្ឋ…….

ក្នុងករណីខាងលើលោក មាស ញឹម អនុប្រធានមន្ទីបរិដ្ឋានខេត្តព្រះវិហារបានផ្ញើសារតាមតេលេក្រាមមកកាន់យើងខ្ញុំដូចខាងក្រោម………. និងសូមអគុណលោកដែលតែងតែបកស្រាយនៅសំនួររបស់អ្នកសារព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here