ប្រជាពលរដ្ឋរស់នៅភូមិស្រែអំបុយ ឃុំស្រែឈូក ស្រុកកែវសីមាបានលើកឡើងថា ករណីអាឈើនៅតែ មានក្រុមឈ្មួញចូលអាពេញតែព្រៃ សូមសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់វិធានការទៅលើមន្ត្រីជំនាញពាក់ព័ន្ធផងទានបើមិនដូច្នោះទេព្រៃឈើពិតជារលាយហិនហោចពុំខានឡើយ

0
39


ដោយលោក,វ៉ាន់ ភារុំ
ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លេខាធិការរដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា ដឹកដោយលោក សុះ ម៉ីឡែន អភិបាលរងស្រុក បានសហការជាមួយមន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរហ៊ូត ចុះបង្រ្កាបឈេីដែលឈ្មួញលាក់ទុកចំនួន ៥០កំណាត់ (មិនទាន់វាស់វែង) ស្តិតនៅចំណុចស្ពានតាលីម ត្រង់លេខនិយាមការ 680825-1360032 នៃភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា។

ប្រជាពលរដ្ឋរស់នៅភូមិស្រែអំបុយ ឃុំស្រែឈូក ស្រុកកែវសីមាបានលើកឡើងថា ករណីខាងលើនេះ គឺជាឈើមួយភាគតូចបំផុតដែលក្រុមឈ្មួញប្រព្រឹត្តបទល្មើស នៅមានក្រុមឈ្មួញជាច្រើនទៀតដែលកំពុងចូលអាឈើ ទ្រហឹងពេញព្រៃ តែមិនឃើញបង្ក្រាបបាននោះទេ ប្រហែលពួកឧក្រិដ្ឋជនបំផ្លាញព្រៃឈើទាំងនេះចេះបំបាំងកាយហើយមើលទៅ ។ ពួកគាតសូមសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់វិធានការទៅលើមន្ត្រីជំនាញពាក់ព័ន្ធផងទានបើមិនដូច្នោះទេព្រៃឈើពិតជារលាយហិនហោចជាក់ជាពុំខានឡើយ។

តើកិច្ចប្រជុំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានក្រើនរំលឹកឱ្យមន្រ្តីរាជការក្រោមឱវាទទាំងអស់អានយុទ្ធសាស្រ្តចតុកោណឆ្នាំ ២០២៤-២០២៨ ឱ្យបានលម្អិត ដើម្បីបន្ស៊ីផែនការសកម្មភាពការងាររបស់ខ្លួន ឱ្យស្របតាមផែនទីចង្អុលផ្លូវមួយនេះ ឈានឆ្ពោះទៅសម្រេចបានជោគជ័យរួមគ្នា បានដែលឬទេ? ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារ ១០០ថ្ងៃ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។

បច្ចុប្បន្នៈ វត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនមន្រ្តីឧទ្យានុរក្សស្នាក់ការរហ៊ូត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផងដែលថា ទាំងថ្ងៃទាំងយប់ ក្រុមឈ្មួញប្រកបអាជីវកម្មអាឈើ និងដឹកឈើខុសច្បាប់ តាមរថយន្ដទំនើបៗនៅតែមានជាបន្តបន្ទាប់ ចូលទៅប្រទេសវៀតណាម មន្រ្តីជំនាញអសមត្ថភាពក្នុងការបង្ក្រាប ឬទាំងនេះជាវប្បធម៌ចែករំលែក នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here