ក្រុមប្រឹក្សាខេត្តកំពង់ចាម​ បេីក​អង្គ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​ នៅ​​ស្រុក​កងមាស​ ទទួល​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ចំនួន​ ៧ករណី​

0
27


កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប​ចំនួន​ ៧ករណី ត្រូវបានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការ​ដោះស្រាយ​ភ្លាមៗ បាន​ចំនួន​ ៤ករណី​ នៅ​សេសសល់​ ៣ករណី​ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ០២៣ នៅវត្តមុនីវ័ន (វត្តស្វាយស្រណោះ) ស្ថិត​ក្នុង​ភូមិស្វាយស្រណោះទី២ ឃុំរកាអារ ស្រុកកងមាស​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គន់​ សុភា​ អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាង​របស់​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម គន់​ សុភា​​ បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន​ ការ​ស្នេីសុំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ប្រេីប្រាស់​សាច់​អួន​ក្រឡា​ញឹក​​ក្នុង​តំបន់​P6 ​និង​ឧបករណ៍​​ឆក់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ស្នេីសុំ​មន្ត្រី​ជំនាញ​បសុព្យាបាលចុះ​ចាក់វ៉ាក់សាំង​ការពារ​​ជម្ងឺ​​សត្វ​ពាហនៈ​ ស្នេីសុំ​មន្ត្រី​ជំនាញ​កសិកម្ម​ចុះ​បង្រៀន​ណែនាំ​អំពី​វិធីសាស្ត្រ​ ​នៃការ​ដាំដុះ​ និង​ថែទាំ​ដំណាំ​ផ្សេងៗ​​ ព្រមទាំង​ស្នេីសុំ​បញ្ចុះ​ថ្លៃ​ប្រេីប្រាស់​ទឹក​ស្អាត​ឱ្យ​ស្ថិត​នៅ​ក្នុង​តម្លៃទាប​ និង​ស្នេីសុំ​ពង្រីក​បណ្ដាញ​អគ្គិសនី​ ផងដែរ​ ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា​ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា​​ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ​យេីង​បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here