អាវុធហត្ថខេត្តព្រះវិហារ ៖ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ

0
25


ដោយលោក,ឡុក ឡា(អហ)
ព្រះវិហារ ៖ កាលពីរសៀលម៉ោង០៤:០០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត បានអញ្ជើញជាកិត្តិយសនាឪកាសនោះផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានមានប្រសាសន៍ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី២ ឆ្នាំ២០២៣ ដែលមានគណ:កម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូចំនួន ១២នាក់ សិក្ខាកាមមានចំនួន ៣៦នាក់ ។ បច្ចុប្បន្នមាននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបចំនួន ៦៣នាក់។

នៅក្នុងពិធីនេះផងដែរ ឯកឧត្តម គីម រិទ្ធី បានសួរសុខទុក្ខ និងផ្ដាំផ្ញើដល់សាខាកាមទាំងអស់ដែលបាមបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវឆមាសទី២នេះ ត្រូវយកជំនាញដែលបានសិក្សារៀនសូត្រ មកអនុវត្តន៍ឲត្រូវតាមការសិក្សា ។កុំឲរៀនផ្សេង អនុវត្តផ្សេង កុំឲមានមតិថា(រៀនផ្សេង ធ្វើផ្សេង) វាមិនល្អទេ និងធ្វើឲខូចឈ្មោះអង្គភាព និងថាក់ដឹកនាំបន្ថែមទៀត។ អាវុធហត្ថខេត្តព្រះវិហារកន្លងមកទទួលបានស្នារដែល្អៗជាច្រើន ហេតុដូចហើយត្រូវតែបន្តអនុវត្តបន្តទៀត កុំដូចពាក្យចាស់ថា(ត្រីស្អុយ១ គឺស្អិយ១កន្ត្រក់)សូមចូលរួមទាំងអស់គ្នាកុំឲកើតមាននៅពាក់ស្លោបខាងលើនោះឲសោះ។

នាឪកាសដែល ឯកឧត្តមបានឧបត្ថម្ភថវិកាដល់គណ:កម្មការគ្រប់គ្រងវគ្គ និងក្រុមគ្រូចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០០រៀល និងសិក្ខាកាមចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀលផងដែល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here