រដូវរងារឈានចូលមកដល់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ផ្ដល់អាវរងារដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបចំនួន ១០៩អាវ

0
152


ដោយលោក,ឡុក ឡា
ព្រះវិហារ ៖ នៅវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ  ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញចូលរួមគោរពទង់ជាតិ និងជួបសំណេះសំណាល ចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបចំនួន ១០៩អាវ។

លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ បានពាំនាំនៅប្រសាសន៍ផ្ដាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចកាល សម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនអាវរងារជារាងរាល់១ឆ្នាំម្ដង ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ។ ទាំងនេះហើយសបញ្ជាកើឲឃើញថា ៖ សម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ដល់កងកំលាំងប្រដាប់អាវុធនៃយើង មិនចាញ់ការយកចិត្តទុដាក់ចំពោះប្រជាពលរដ្ឋនោះទេ គឺស្មើៗគ្នាៗ ។ហេតុដូចនេះហើយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ទាំងអស់ទទួលបានកំលាំងចិត្តពីសម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ត្រូវបន្ថែមកំលាំងចិត្តឲបានខ្លាំងក្លាជាងមុនបន្ថែមទៀត ដើម្បីសុខសុវត្ថិភាព សន្តិភាព ជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងដើម្បីគ្រួសារយើងផង (អរគុណសន្តិភាព)៕

LEAVE A REPLY

Please enter your comment!
Please enter your name here