ឯកឧត្ត មែ៉ន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី បវេសនកាលឆ្នាំសិក្សា​២០២៣-២០២៤ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង

0
101


ដោយលោក,ថត ភារៈ
ស្វាយរៀ ៖ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី បើក​បវេសនកាល​សម្រាប់ឆ្នាំ​សសិក្សា២០២៣-២០២៤ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២៣ វិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមាន​វិស្សមកាល​ចំនួនពីរដង បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ ​ឆ្នាំសិក្សា​២០២៣-២០២៤ ដំណើរ​ការ​នៃការ​អអប់រំ នឹង​ផ្តោត​សំខាន់​លើ​កំណែទម្រង់​សាលារៀន តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ និង​ការ​គ្រប់គ្រង​តាមសាលារៀន ក្នុង​គោល​បំណង​ដើម្បីធានា​បាន​ការ​អប់រំ​មានគុណភាព ប្រកប​ដោយ​​សមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា ស្រប​តាម​គោល​ដៅ និង​ចំណុច​ដៅ​នៃកំណែទម្រង់​វិស័យ​អប់រំ និង​ផែនការ​យុទ្ធសាស្រ្ត​វិស័យ​អប់រំ។

ឯកឧត្ត ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការ​ធ្វើ​កំណែ​ក​ទម្រង់​អប់រំ​តាម​សាលា​រៀន​ ​គឺ​សំដៅ​យន្ត​ការ​ពង្រឹង​គុណភាព​បង្រៀន​របស់​គ្រូ​បង្រៀន​ ​ព្រមទាំង​ដាក់បញ្ចូល​ការ​រៀន​បន្ថែម​ដល់​សិស្ស​ ​និនិកែប្រែ​សាលារៀន​ឱ្យ​មាន​សោភ័ណ​ភាព​តាមរយៈ​ការ​ប្រឡង​ប្រណាំង​សាលារៀន​ស្អាត​ ​គ្រូបង្រៀន​ល្អ​ ​នា​យកល្អ​។​

ឯកឧត្តម​ក៏​បាន​មានប្រសាសន៍បន្តថា​ ​ការ​ធ្វើ​កំណែ​ទម្រង់​សាលារៀន​ ​គឺ​ជាគោល​ដៅ​ដ៏​ធំ​របស់​​​ក្រសួង​ ​ដែល​សព្វថ្ងៃ​ក្រសួង​បាន​ធ្វើ​កំណែ​ទម្រង់​សាលារៀន​បាន​ប្រមាណ​ ​៤​០​០​សាលារៀន​រួម​មក​ហើយ​ ​ប៉ុន្តែ​មាន​ប្រមាណ​ ​៧​ ​០​០​០​សាលារៀន​ទៀត​ដែល​ត្រូវ​ចូលរួម​ធ្វើ​កំណែ​ទម្រង់​ទាំងអស់​។​

ឯកឧត្តមបន្តថា បើតាមក្រសួង​អប់រំ​  យុវជន និងកីឡា ​ដើម្បី​ការ​អភិវឌ្ឍ​ការអប់រំ​ប្រកបដោយ​ចីរភាព​ ​ក្រសួង​ដាក់​ចេញ​ទិសដៅ​បន្ត​សម្រាប់​ពេល​ខាងមុខ​តាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ចំណុច​ ​ដូចជា​ការ​ធ្វើ​កំណែ​ទម្រង់​សាលារៀន​ ​ការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន​ ​ការអប់រំ​ឌី​ជី​ថល​ ​លើក​ក​ម្ពស់​សុខ​មាល​ភាព​សិក្សា​ ​ការ​អភិវឌ្ឍ​បំណិន​ដល់​សិស្ស​ ​និង​ការ​កសាង​ប្រព័ន្ធ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ជាដើម​។​

ឯកឧត្ត មែ៉ន អេង អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ​ក្រសួង​អប់រំ​នឹង​ដាក់​ឱ្យ​អនុវត្ត​អភិក្រម​ស្តីពី​ការ​គ្រប់គ្រង​ផ្តោត​លើ​លទ្ធ​ផល​តាមរយៈ​ការ​បង្កើត​យន្ត​ការ​គ្រប់គ្រង​ ​និង​បែងចែក​ធាតុ​ចូល​ដែល​មានគុណ​ភាព​ ​ជាពិសេស​ធាតុ​ចូល​ដែល​គាំទ្រ​ដល់​ការ​បង្កើន​លទ្ធផល​សិក្សា​របស់​សិស្ស​ ​សាលារៀន​មានគុណ​ភាព​ ​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here