ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម ដង្ហែរពានរង្វាន់ជ័យលាភី លេខ១ ក្នុងការប្រណាំងទូក និងការប្រកួតបាល់ទាត់ ពានរង្វាន់ សម្ដេចតេជោ

0
67


កំពង់ចាម​ៈ​ ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម បាន​អញ្ជើញ​ដង្ហែរពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នារសៀលថ្ងៃទី​១​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រោមវត្តមាន​ ឯកឧត្តម ហោ ប៉េង តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម​ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហោ ប៉េង តំណាងរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានអញ្ជើញប្រគល់ពានរង្វាន់ ជូនក្រុមកីឡាបាត់ទាត់ ក្លឹបមន្ទីរអប់រំ យុវជន និងកីឡា និងក្រុមកីឡាករទូកង ដែលទទួលបានជ័យលាភីលេខ ១ ។ ដែលយើងទាំងអស់គ្នា ចាត់ទុកថា គឺជាប្រវត្តិសាស្ត្រ និង មោទនភាព របស់ខេត្តកំពង់ចាម ក្នុងការទទួលបាននូវពានរង្វាន់ជ័យលាភីលេខ ១ ទាំងការប្រកួតកីឡាទូកង និងកីឡាបាល់ទាត់ ក្រោមដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ដែលទទួលបាននូវពានរង្វាន់វិស័យកីឡា ដែលធ្វើឲ្យខេត្តកំពង់ចាម កាន់តែមានភាពល្បីល្បាញ បន្ថែមទៀត ។

គួរបញ្ជាក់ថា​ ការ​ដង្ហែក្បួន ពានរង្វាន់ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការប្រណាំងទូក និងជ័យលាភីចំណាត់ថា្នក់លេខ១ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចតេជោ នៅតាមទីសាធារណៈ ក្នុងក្រុងកំពង់ចាម នេះ​គឺ​ ចាប់ធ្វើដំណើរ ពីមុខសាលាខេត្តកំពង់ចាម ឆ្ពោះរង្វង់មូល ព្រះបាទជ័យវរ្ម័ន តាមបណ្តោយ សួនកុមារ បត់តាមមុខមហោស្រព កាត់មុខផ្សារបឹងកុក បត់តាមផ្លូវត្រសក់ផ្អែម ឆ្ពោះទៅរង្វង់មូលជ័យវរ្ម័នទី៧ បន្តតាមបណ្តោយដងទន្លរ កាត់មុខវត្តទស្សនារាម ជ្រោយថ្ម និងកាត់មុខ សណ្ឋាគរមេគង្គ VIP បន្តឆ្ពោះគល់ស្ពាន កោះប៉ែនតាមក្រោមស្ពានគីហ្សូណា កាត់តាមមុខវត្ត ឬទមរតនៈដីដុះ ចូលតាម ភូមិរការ ។ បន្តពីគល់ស្ពាន កោះប៉ែន បត់ស្តាំ ឆ្ពោះរង្វង់មូលគល់ស្ពានគីហ្សូណា​ ​និង​តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះ វិមានឯករាជ្យ ជាគោលដៅចុងក្រោយ នៃការបញ្ចប់ក្បួនដង្ហែទាំងមូល ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here