និស្សិតបញ្ញវន្តកូនខ្មែរនិងសាសន៍ជាតិផ្សេងៗតាមបណ្ដាប្រទេស សរុបប្រមាណ 12 ប្រទេស ជិត២០០នាក់ បានបញ្ជប់ការសិក្សារយ:ពេល៣ឆ្នាំ ទទួលបានសញ្ញាប័ត្របរិញ្ញា អនុបណ្ឌិត បណ្ឌិត  នៅទីក្រុងFlorida នៅសាកលវិទ្យាល័យ UMKC សហរដ្ឋអាមេរិក ទីតាំងទទួលសញ្ញាបត្រនៅប្រទេសឡាវ ទីក្រុងប៉ាក់សេ កាលពីថ្មីៗនេះ!

0
109

ដោយលោក,បញ្ញា
ការសិក្សារយ:ពេល៣ឆ្នាំកន្លងផុតទៅ កូនខ្មែរជិត២០០នាក់ទទួលបានសញ្ញាប័ត្រ ថ្នាក់បរិញ្ញា ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត បណ្ឌិតសាស្ត្រាចារ្យរង សាស្ត្រាចារ្យបណ្ឌិត នៅសាកលវិទ្យាល័យ UMKC សហរដ្ឋអាមេរិក ទីក្រុងFlorida កាលពីកន្លងទៅថ្មីៗនេះ។

ក្នុងចំនោមកូនខ្មែរជិត២០០នាក់នោះ កូនខ្មែរមានចំនួនតិចតួចណាស់ដែលទទួលបានសញ្ញាប័ត្រសាស្ត្រាចារ្យបណ្ឌិត និងបណ្ឌិតសាស្ត្រាចារ្យរង ដោយឯកឧត្តមបណ្ឌិត ដួង អក្ខរា អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញ S.ATVHD Live  24h និងជាអគ្គលេខាធិការដ្ឋានរង សមាគមសម្ព័ន្ធយុវជនអាហារូបករណ៍”ស២” និងជាប្រធានសាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ទទួលបានសញ្ញាប័ត្រ សាស្ត្រាចារ្យបណ្ឌិត អំពីសាកលវិទ្យាល័យ UMKC សហរដ្ឋអាមេរិក ទីក្រុងFlorida ដោយមោទកភាពបំផុត។

គួរកត់សម្គាល់ផងដែរថា សាកលវិទ្យាល័យ UMKC ជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈមួយដែរមានទីតាំងស្ថិតនៅលើបរិវេនទីប្រជុំជនទំហំ១៥៧ហិចតា នៅក្នុងសង្កាត់ Rockhill នៃទីក្រុង Kansas សម្រាប់ការចំណាយលើការសិក្សា មិនក្រោម ៧៨៤៦ ទៅ ៣៤៥០០ ដុល្លារ ក្នុង១ឆ្នាំឡើយ នេះបើគិតតម្លៃក្នុងរដ្ឋ និងតម្លៃក្រៅរដ្ឋ។

កូនខ្មែរពិតជាមិនធម្មតាមែន ទៅដល់ទីណា យកបានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញនៅទីនោះ មិនថាតាមរយ:ការសិក្សា ឬតាមរយ:វប្បធម៌ ឬអរិយធម៌នោះឡើយ តួយ៉ាងនិស្សិតបញ្ញវន្តកូនខ្មែរជិត២០០នាក់នេះអញ្ជឹង បានលើកកម្ពស់ខ្មែរ និងបន្តផ្សព្វផ្សាយអំពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានសញ្ញាប័ត្រ ដើម្បីយកមកសម្រាប់កសាងស្នាដៃរបស់ប្រទេសជាតិថែមទៀត។

ឯកឧត្តមបណ្ឌិត ដួង អក្ខរា អគ្គនាយកស្ថានីយ៍ទូរទស្សន៍អនឡាញ S.ATVHD Live 24 h និងជាអគ្គលេខាធិការដ្ឋានរង សមាគមសម្ព័ន្ធយុវជនអាហារូបករណ៍”ស២” និងជាប្រធានសាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ថា “ការទទួលសញ្ញាប័ត្រនេះ មានគ្រប់ជាតិសាសន៍ បន្ទាប់ពីសិក្សាអស់រយៈពេល៣ឆ្នាំ ហើយឯកឧត្តមបណ្ឌិត ទទួលបាន សញ្ញាប័ត្រ សាស្ត្រាចារ្យបណ្ឌិតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here