ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្តីឆ្នាំថ្មី

0
33


ដោយលោកស្រី,ថត ស្រីមុំ
ស្វាយរៀង ៖ លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករំដួល ខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរមនីយកម្ម និងលោកជំទាវ ដែលត្រូវជាកូនបង្កើតរួមមានចៅៗ និងលោកមេឃុំ សង្កែ លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីឆ្នាំថ្មី។

ពិធីនេះបានប្រារព្ធធ្វើនៅធ្វើនៅភូមិដ្ឋានរបស់លោកជំទាវទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៧អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើន។ ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែ ប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសដែរ ក៏មានការសម្តែងនូវរបាំឆៃយំា ដើម្បីជាកិច្ចបណ្តាញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ ក្នុងឆ្នាំថ្មី ដល់ក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅភូមិអាដ្ឋានលោកជំទាវរួចហើយ លោកជំទាវព្រឹកមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុករំដួល ខេត្តស្វាយរៀង និងឯកឧត្តម ហេង ឡាលីន រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរមនីយកម្ម និងលោកជំទាវ ព្រមទាំងចៅៗក៏បានប្រគេនទ័យទាន និងបច្ច័យមួយចំនួនដល់ព្រះសង្ឃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here