ម៉ូតូ ២គ្រឿង បើកបរមិនប្រុងប្រយ័ត្ន បុកគ្នាយ៉ាងពេញទំហឹង ត្រូវបានស្លាប់ទាំង២នាក់ក្រោយពីបានបញ្ជូនមកដល់មន្ទីពេទ្យ

0
158


ដោយលោក.សារាវុធ
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី ២២ខែ វិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ០១និង ១៥នាទី មានករណីគ្រថ្នាក់ចរាចរណ៍មួយបង្កឡើងរវៀងអ្នកបើកបរម៉ូម៉ាក អុិសិនទ័រ បើកបរលឿនពេកក្នុងក្រុង ខ្វះការប្រុងប្រយ័ត្នមកបុកចំកង់ខាមុខ
ម៉ូតូបុិត ដែលកំពុងបទឆ្វេងខ្វះការប្រុងប្រយ័ត្ន ជាហេតុបង្កអោយកើតគ្រោះថ្នាក់នេះឡើងរងរបួសធ្ងន់ទាំងសងខាង ស្ថិតនៅលើផ្លូវ ក្រាលកៅស៊ូខេត្ត ត្រង់ចំណុចផ្លូវបំបែកជាបួនក្រោយមន្ទីអប់រំថ្មី ក្នុងភូមិទួលក្រលាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមរបាយការណ៍សមត្ថកិច្ចបានឲដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើបង្កឡើង រវាងម៉ូតូ១ គ្រឿងម៉ាក អុិសិនទ័ ពណ៏ ខៀវ គ្មានផ្លាកលេខ បើកបរឈ្មោះ លី ម៉ាប់ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុរបរ កសិករ មានទីលំនៅ ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកបរ ពីខាងត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូ១ គ្រឿង ម៉ាក បុិត ពណ៌ ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-3096 បើកបរដោយឈ្មោះ វង់ រដ្ឋា ភេទ ប្រុស អាយុ ២៦ជនជាតិខ្មែរ មុខរបរ ជាងសំណង់រមានទីលំនៅភូមិ ព្រៃមាន់ ឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបើកបរពី ត្បូងទៅ ជើង ក្នុងដំណើរស្របទិសគ្នា បានបត់បទឆ្វេងបុកចំកង់មុខ បណ្ដាលឱ្យកើតហេតុខាងលើនេះ។

ក្រោយពេលកើតហេតុភាគីអ្នកបើកម៉ូតូទាំង២រងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅ មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយពីបញ្ជូនមកដល់មន្ទីពេទ្យ អ្នកទាំង២ត្រូវបានស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុម៉ូតូទាំង ២គ្រឿង ខាងលើ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here