ឯកឧត្តម កែវ រតនៈ ៖ រាជរដ្ឋាភិបាល រក្សា​ជំហរ​បញ្ចុះ​តម្លៃ​អគ្គិសនី​ជូន​ពល​រដ្ឋ​​ ខណៈ​វិស័យ​រ៉ែ​កំពុង​​រីក​ចម្រើន​

0
66

ភ្នំពេញ ៖ ក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃ២១ វិច្ឆិកា ឆ្នាំ២០២៣ ​ឯកឧត្តម​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលរក្សាជំហរក្នុងការបញ្ចុះតម្លៃថាមពលអគ្គិសនីជូនប្រជាពលរដ្ឋទៀត ខណៈ វិស័យរ៉ែកំពុងតែរីកចម្រើន។

​ឯកឧត្តម​ ​បានបន្តថា ដើម្បីជួយជំរុញផ្នែកទេសចរណ៍ឲ្យ ងើបឡើងវិញក្រោយជំងឺកូវីដ រាជរដ្ឋាភិបាលបានរុញការបញ្ចុះថ្លៃអគ្គិសនីរយៈពេល៣ខែទៀត ចាប់ពីខែធ្នូឆ្នាំ២០២៣ និងខែមករា-កុម្ភៈឆ្នាំ២០២៤ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់វិស័យទេសចរណ៍ដូចជា ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ និងអគារពាណិជ្ជកម្មធំៗឲ្យខិតខំប្រឹងប្រែង ក្នុងការទាក់ទាញភ្ញៀវទេសចរដែលចំណុចនេះធ្វើឲ្យគាត់ទទួលបានការបញ្ចុះថ្លៃ១៥%ទៀតចំពោះតម្លៃអគ្គិសនី ​ចំពោះ​គោលនយោបាយនេះ អាជ្ញាធរអគ្គិសនីបានកំពុងតែដាក់ចេញនូវគោលការណ៍ប្រតិបត្តិហើយ»។

ជាមួយគ្នានោះដែរ ​ឯកឧត្តមបានឲ្យដឹងទៀតថា ការជួយជំរុញលើវិស័យទេសចរណ៍នេះ ធ្វើឲ្យរដ្ឋាភិបាលជួយចេញខាតថវិកាជំនួសពលរដ្ឋចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២២អស់ថវិកាប្រមាណ៦២៩លានដុល្លារ។ តាមរយៈអគ្គិសនីនៅជនបទរាជរដ្ឋាភិបាលបានជួយពង្រឹងបណ្តាញ នៅជនបទក្នុងតម្លៃថវិកាជាង១០២លានដុល្លារផងដែរ ដោយមិនទាន់រាប់បញ្ចូលនឹងការចំណាយផ្សេងៗទៀតនោះទេ។

ឯកឧត្តមបន្តទៀតថា អ្វីដែលរដ្ឋលក់តម្លៃអគ្គិសនីក្នុងតម្លៃមួយគីឡូតម្លៃ៣៨០រៀល ឬ៤៨០រៀល ឬ៦៨០រៀល គឺជាការចេញខាតជំនួសទៅកាន់សេវាករ។ ​ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរក្នុងការមិនតម្លៃឡើងថ្លៃអគ្គិសនីនោះទេ ហើយមិនត្រឹមតែតម្លៃទេ គឺកំពុងតែគិតគូរក្នុងការបញ្ចុះតម្លៃឲ្យថែមទៀត ក្នុងវិស័យមួយចំនួន ដូចឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។

ឯកឧត្តមបញ្ជាក់ថា «បងប្អូនដឹងទេ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមក លោកបានខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញការសន្យា និងក៏បានធ្វើលើសផងដែរ។ អីចឹងតាមការប្តេជ្ញារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺគាត់ថា ត្រូវធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីរក្សានៅតម្លៃដដែលហើយបន្តចុះ ដើម្បីធ្វើយ៉ាងណាជួយដល់សេដ្ឋកិច្ចជាតិ» ដោយវិស័យរ៉ែបាននាំយកថវិកាចូលជាតិរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here