ឯកឧត្តម​ អ៊ុន​ ចាន់ដា​ លេីក​ទឹកចិត្ត​ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម ដែល​ត្រៀមទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់សម្តេចតេជោ ហ៊ុន សែន

0
275

 


កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម ដែល​ត្រៀមទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣ នៅរាជធានីភ្នំពេញ នាពេលខាងមុខ នៅសាលប្រជុំសាលាខេត្តកំពង់ចាម
 
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានសំដែងការអបអរសាទរ និងកោតសរសើរ ចំពោះក្រុមកីឡាករទាំងអស់ រួមជាមួយគ្រូបង្វឹក និងអ្នកគ្រប់គ្រងក្រុម ដែលធ្វើអោយក្រុមកីឡាបាល់ទាត់របស់យើងទទួលបានជោគជ័យជាបន្តបន្ទាប់។
 
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើ ណែនាំដល់ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទាត់ទាំងអស់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងហ្វឹកហាត់ រួមសាមគ្គីភាព និងសហការគ្នាជាក្រុម ដោយមិនអាចមានមោទនភាពចំពោះកីឡាករណាមួយបានឡើយ បើយើងរួមគ្នាជាក្រុម កត្តាទទួលបានជោគជ័យមានច្រើនសម្រាប់ក្រុមកីឡារបស់យើង ក៏ដូចជាការដណ្តើមជ័យជំនះសម្រាប់មុខមាត់ខេត្តកំពង់ចាមរបស់យើងផងដែរ។
 
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម នឹងជឿជាក់ថា ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាមយើង នឹងខិតខំប្រកួតបញ្ចេញឱ្យអស់ពីបច្ចេកទេស ជំនាញរៀងៗខ្លួន ដើម្បីនាំមកនូវជ័យជំនះ កិត្តិយសជូនប្រជាជន ក៏ដូចជាខេត្តកំពង់ចាម របស់យើងជាក់ជាមិនខាន។
ស្ថិតក្នុងឪកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧបត្ថមអាវ ចំនួន ១០០អាវ និងថវិការ មួយចំនួន ដល់ក្រុមកីឡាករ សម្រាប់សម្រួលដល់ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកផងដែរ។  
សូមជម្រាបជូនផងដែរថា ក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម បានឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣ ដោយទទួលជ័យជំនៈលើក្រុមកីឡាបាត់ទាត់ខេត្តកំពង់ធំ និងត្រូវទៅជួបប្រកួត ក្រុមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច នាពេលខាងមុខនេះ​ ៕
 

LEAVE A REPLY

Please enter your comment!
Please enter your name here