ឯកឧត្ដម គឹម រិទ្ធី អញ្ជើញជាកិត្តិយសចូលរួមបើកកម្មវិធី បុណ្យអុំទូក តាំងពិព័រណ៍ បណ្ដែបប្រទីប បង្ហោះគោម និងអុជកាំជ្រួច ដែលជាបុណ្យប្រពៃណីទំនាមទំលាប់របស់ខ្មែរ

0
130


ដោយ.វណ្ណារិទ្ធ
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារអមដំណើដោយឯកឧត្តម ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកំលាំងទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ និងបង្កបរិយាកាសរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ។

ឯកឧត្ដម គឹម រិទ្ធី បានមានប្រសាសន៍នាពេលបើកកម្មវីធីនោះថា៖ រដ្ឋបាលខេត្តព្រះវិហារ បានយកចិត្តទុក្ខដាក់រៀបចំពិធីបុណ្យអុំទូក តាំងពិព័រណ៍ផលិតផលនានា បណ្ដែបប្រទីប បង្ហោះគោម និងអុជកាំជ្រួច ដែលជាបុណ្យប្រពៃណីទំនាមទំលាប់បន្សល់ទុកតាំងពីបុរាណកាលមក។ កម្មវិធីនេះប្រារព្វឡើងនៅទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មានរយៈពេលចំនួន ០២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នៅថ្ងៃទី១ ត្រូវនិងថ្ងៃទី១៨ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋស្រែកហ៊ោ កងរំពង អប់អរសាទរនិងផ្ដល់កំលាំងចិត្តដល់កីឡាករ ប្រណាំងទូកងរ នៅពេលយប់មានការបាញ់កាំច្រូច បង្ហោះពោង និងដើរទស្សនាតាមស្តង់នីមួយៗ ដោយភាពសប្បាយរីករាយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here