លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ជួបសំណេះសំណាល និងធ្វើការណែនាំនូវការងារមួយចំនួនដល់កម្លាំងនាយទាហានរង នៃកងរាជអាវុធហត្ថដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦

0
130


ព្រះវិហារ ៖ នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកងអនុសេនាធំកងរាជអាវុធហត្ថចល័ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាល និងធ្វើការណែនាំនូវការងារមួយចំនួនដល់កម្លាំងនាយទាហានរង នៃកងរាជអាវុធហត្ថដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ចំនួន៣៨នាក់ ហើយត្រូវបានបញ្ជូនមកឱ្យបម្រើការងារនៅកងរាជអាវុធហត្ថខេត្តព្រះវិហារ។

នាឪកាសនោះដែល លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានផ្ដាំផ្ញើដល់កងរាជអាវុធហត្ថដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ ចំនួន៣៨នាក់ ហើយត្រូវបានបញ្ជូនមកឱ្យបម្រើការងារនៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ត្រូវយកចិត្តទុក្ខដាក់ និងគោរពវិន័យ ដើម្បីក្លាយខ្លួនជាអ្នកអ្នកបន្តវេន និង អ្នកទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។ មិនត្រូវ អាងខ្លួនជាអាវុធហត្ថ អាងអំណាច ធ្វើទង្វើលផ្ទុយពីច្បាប់ ក៏មានទោសដូចប្រជាពលរដ្ឋដែរ ត្រូវចងចាំ។

លោកបានបន្តទៀតថា៖ (ប្រទេសរីកចំរើនមានសុខ សន្តិភាព ប្រជាពលរដ្ឋ មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ កើតចេញពីយើងទាំងអស់គ្នា)៕

LEAVE A REPLY

Please enter your comment!
Please enter your name here