រដ្ឋបាលខេត្តព្រះវិហារ សូមជំរាបជូនសាធារណជន ស្តីអំពី ពីធីអុំទូក តាំងពិព័រណ៌ផលិតផលនានា បណ្ដែប ប្រទីប បង្ហោះគោម និងអុជកាំជ្រួច ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានរយៈពេល២ថ្ងៃ នៅទំនប់៩៥

0
137


ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារសូមជំរាបជូនសាធារណជនឲជ្រាបថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ និងបង្កបរិយាកាសរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ នឹងរៀបចំ ពិធីអុំទូក តាំងពិព័រណ៍ផលិតផលនានា បណ្ដែបប្រទីប បង្ហោះគោម និងអុជកាំជ្រួច នៅទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រយៈពេលចំនួន ០២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖៣០នាទីព្រឹក បញ្ចប់នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០០នាទីរសៀល។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទៅ១៧ ខែវិច្ឆិកានេះដែលមានព្រះសង្ឃបាននិមន្ដយន្ដតោ ប្រោះព្រហ្ម និងក្រុងពិលីទូកត្រៀមចូលប្រកូតរយៈពេល២ថ្ងៃ ខាងមុខនេះ និងមានការ អធិប្បាយ ឡាយផ្ទាល់ចេញពីមន្ទីរព័ត៌មានខេត្តព្រះវិហារផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here