ពលរដ្ឋស្រុកជើងព្រៃ ស្នើសុំដោះស្រាយបញ្ហាផ្សេងៗ ១៨ករណី ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិ គ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

0
88

hnews.com/?attachment_id=14417″ rel=”attachment wp-att-14417″>
កំពង់ចាម: ប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ១៨ករណី ត្រូវបាន អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ធ្វើការ ឆ្លើយតបបានមួយចំនួនភ្លាមៗ និង​មួយ​ចំនួនទៀតត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តទួលជុំ ភូមិ ព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ក្រោមវត្តមាន ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯ កឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម ។

ក្នុងអង្គវេទិកានោះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើក ឡើងរួមមាន បញ្ហាស្រូវលិចទឹក បញ្ហាប្រឡាយខ្វះខាតទឹកសម្រាប់ធ្វើស្រែ បញ្ហាផ្លូវខូចខាតពិបាក ធ្វើដំណើរចុះដឹកជញ្ជូនកសិផល សុំបើកផ្លូវចាស់ សុំផ្លូវក្រាលគ្រួសក្រហមមួយខ្សែ សុំគ្រួសចាក់ផ្លូវ សុំជួសជុលផ្លូវដែលរ៉ងការខូចខាត សុំ​ផ្លូវលំមួយខ្សែប្រវែង ១ពាន់ម៉ែត្រ សុំការ៉ាសទ្វារទឹកសម្រាប់ បិទបើក សុំប្រឡាយទឹកសម្រាប់ធ្វើស្រែចម្ការ សុំស្ដារប្រឡាយចាស់ សុំអណ្តូងទឹក សុំលូ ឬស្ពាន មួយកន្លែង សុំជួយដល់និស្សិតក្រីក្រឱ្យបានរៀនសូត្របន្ត សុំកុដិព្រះសង្ឃ សុំប៉ាឆាសម្រាប់ រំលាយសព ។ ល ។

ឯកឧត្តម ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ មានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។

ជាមួយគ្នានោះ ឯកឧត្តម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយ អ្នកចូល រួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការ ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឱ្យកាន់តែល្អ ប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here