សម្ដេចធិបតី ៖ ប្រជាពលរដ្ឋត្រូវចំណាយមធ្យម២៥០ដុល្លារ ក្នុងមួយឆ្នាំ ទៅលើបញ្ហាសុខភាព ករណីមិនមានរបបថែទាំសុខភាព

0
27

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងករណីកម្មករនិយោជិក ឬប្រជាពលរដ្ឋ មិនមានរបបថែទាំសុខភាព ជាមធ្យមត្រូវចំណាយថវិកា ២៥០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ ទៅលើបញ្ហាសុខភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតីគូសបញ្ជាក់ថា «តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិក ឬបងប្អូនប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយ ២៥០ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណី ដែលមិនមាន របបថែទាំសុខភាពនេះ ជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិក ឬប្រជាពលរដ្ឋមួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះ យល់យោបល់ ជាមួយគ្រូពេទ្យញឹកញាប់ ដោយសារនេះ ជាការចំណាយផ្ទាល់ខ្លួន រហូតជួញការ បណ្ដាយឲ្យខ្លួនឈឺ ដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយទាន់ពេលវេលា» ។

សម្ដេចធិបតីបន្ថែមថា កត្តានេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់លំនឹងជីវិភាព គ្រួសារប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ ទៅដល់ផលិតភាពការងារ និងចង្វាក់ផលិតកម្ម របស់ស្ថាប័នរោងចក្រ របស់ខ្លួនឯងផងដែរ។

ការអនុវត្តកម្មវិធី របបសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត នឹងជួយពង្រីកការគ្រប់ ដណ្ដាប់ប្រជាជនសរុបជា ៥លាននាក់ បូកបន្ថែម ទាំងការថែទាំសុខភាព តាមមូលនិធិសមធ៌មសុខាភិបាល ជូនគ្រួសារងាយរង ហានិភ័យដែលសម្ដេច ប្រកាសដាក់ឲ្យដំណើរការ ថ្ងៃទី២៤ តុលា កន្លងទៅនេះ គ្រប់ដណ្ដាប់ប្រជាជន សរុបប្រមាណជា៤លាននាក់ កម្មវិធីទាំងពីរ រួមបញ្ជូលគ្នា នឹងពង្រីកសេវាថែទាំសុខភាព បានដល់ប្រជាជនជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្រប ដណ្ដប់សុខភាពជាសកល នេះជាសមិទ្ធផល ដែលបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជា ចំបង់បំផុត ទៅលើសុខមាភាពប្រជាជន ទូទាំងប្រទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here