ឯកឧត្តម អ៊ុន ចាន់ដា ផ្តួចផ្តើម​បុណ្យកឋិនទានសាមគ្គី​ ទទួល​បាន​បច្ច័យ​ជាង​១១ម៉ឺន​ដុល្លារ​ សម្រាប់​កសាង​ឧបដ្ឋានសាលា​ វត្តបទុមរតនៈដីដុះ​ និង​ប្រគេន​ដល់​វត្ត​មួយ​ចំនួន​ ក្នុង​ខេត្តកំពង់ចាម​

0
97


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ផ្តួចផ្តើម​បុណ្យ​កឋិនទាន​សាមគ្គី​ ទទួល​បាន​បច្ច័យ​ជាង​១១ម៉ឺន​ដុល្លារ​ ក្នុង​នោះ​បែងចែក​ទៅ​​វត្តបទុមរតនៈដីដុះ ៨ម៉ឺន​ដុល្លារ​ សម្រាប់​កសាង​ឧបដ្ឋានសាលា​ ​ប្រគេន​ដល់​វត្ត​ចំនួន​​៣​ ក្នុងក្រុងកំពង់ចាម ក្នុង​មួយ​វត្ត​បច្ច័យ​ ១០លានរៀល​ និង​ប្រគេន​ដល់​​វត្ត​សង្កែ​​ ស្រុកព្រៃឈរ​ បច្ច័យ​ចំនួន​ ១០០លានរៀល​ ផងដែរ​ ។ ​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និង​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដា្ឋនខេត្តកំពង់ចាម​ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​​​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និងពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ដែល​បាន​ចូលរួម​ជា​បច្ច័យ​ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ​ តាម​រយៈ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី នាឱកាសនេះ​ ។

ឯកឧត្ដមអភិបាលខេត្ត​ បានបន្ត​ថា​ ចំពោះ​ការ​កសាង​ឧបដ្ឋានសាលា​ ដែល​ជា​សមិទ្ធផល​ដ៏​ធំ​ ហើយ​ល្អ​ស្អាត​នេះ​គឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ផង​ ហើយ​ក៏​ជា​ការ​ចូលរួម​លើក​កម្ពស់​សោភណភាព​ក្នុង​​ទីក្រុង​ ឱ្យ​ប្រែក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​​ ឱ្យ​ចូល​ទស្សនា​កម្សាន្ត​ទៀត​ផង​​ ព្រោះ​កន្លង​មក​មាន​ភ្ញៀវ​ទេសចរណ៍​​បរទេស​ចូល​មក​ខេត្ត​កំពង់ចាម​តាម​ផ្លូវ​ទឹក​ ហើយ​ក៏​បាន​ចូល​មក​​ទស្សនា​វត្ត​បូរាណ​របស់​យើង​ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន ចាន់ដា បានថ្លែងថា​ ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការ​ដង្ហែ​អង្គកឋិនទាន ចូលវត្តរតនៈដីដុះ​នេះ​ ​ដែល​អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ជម្រុញ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿ សាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍ ជាមួយរាជរដ្ឋាភិបាល ឱ្យ​មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ​ ទាំង​ផ្នែកពុទ្ធចក្រ និងអាណាចក្រ ផងដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here