បុរសម្នាក់បានដេកស្លាប់ដោយសារមានជំងឺ(គាំងបេះដូង)

0
145


ដោយលោក-សាំង សារាវុទ្ធ
កំពង់ឆ្នាំង៖ នៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីបុរសម្នាក់ដេកស្លាប់ ស្ថិតនៅផ្ទះ១កន្លែងស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាមរបាយការណ៍លោកវរសេនីយ៍ទោ សៀង វុត្ថា បានឲដឹងថា៖ ជនរងគ្រោះខាងលើមានឈ្មោះ សិទ្ធិ គឹមស្រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាន ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានមកដេកស្លាប់នៅផ្ទះឈ្មោះ សិទ្ធិ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

ក្រោយពីឃើញករណីកើតហេតុខាងលើ
មន្ត្រីជំនាញបច្ចេកទេស ពិនិត្យវិភាគកន្លែងកើតហេតុ បានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារជម្ងឺ (គាំងបេះដូង)ពិតប្រាកដមែន។

ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនប្រពន្ធជនរងគ្រោះ ឈ្មោះ ភុំ សុភក្តិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here