បុរសម្នាក់មានជម្ងឺប្រចាំកាយ បានសម្រេចចិត្តធ្វើអត្តឃាត ចងក សម្លាប់ឯង

0
237


ដោយលោក:សាំង សារាវុទ្ធ
កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី មានករណីចងកសម្លាប់ខ្លួន ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពនៅកន្លែងកើតហេតុបានដឹងថា៖ ជនរងគ្រោះខាងលើមានឈ្មោះ ឈួន យិត
ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិត្រពាំងតាសុខ ឃុំព្រៃមូលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃមានជម្ងឺប្រចាំកាយ និងញៀនស្រា។ ប្រហែលជាពិបាកក្នុងខ្លួនពេកទើបគាត់បានសម្រេចចិត្តបញ្ចប់ជីវិតរបស់គាត់ដោយចងកសម្លាប់ខ្លួននៅផ្ទះឈ្មោះ សួន សុខអេង ភេទស្រី អាយុ៣៩ឆ្នាំ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងតែម្ដងទៅ។

ក្រោយពីជនរងគ្រោះបានស្លាប់មន្រ្តីជំនាញបច្ចេកទេស ចុះពិនិត្យវិភាគកន្លែងកើតហេតុ បានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនប្រាកដមែន ។ក្រោយពីពិនិត្យរួចរាល់ហើយនោះ សមត្ថកិច្ចបបានប្រគល់សពជូនអាជ្ញាធរយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here