អភិបាលខេត្តកំពង់ចាម បាន​​ណែនាំ​ដល់​ក្រុម​ការងារ​​ជាង​ ត្រូវ​​សាងសង់​អគារ​រដ្ឋបាល​ថ្មី​​ ឱ្យ​បាន​ឆាប់​រួចរាល់​មុន​​ខែ​ មេសា​ ឆ្នាំ​២០២៤​ ​

0
102

 


កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​ក្រុម​ការងារ​ជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ជាពិសេស​ត្រូវ​ររៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុង ឱ្យ​បាន​ឆាប់​រួចរាល់​មុន​ខែ​ មេសា​ ឆ្នាំ​២០២៤​​ ដេីម្បី​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​នៅ​មុន​ពេល​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ការ​ណែនាំ​បែប​នេះ​ក្នុង​ឱកាស​ចុះ​​ត្រួតពិនិត្យវឌ្ឍនភាព​នៃ​ការ​សាងសង់​អគារ​រដ្ឋបាល​សាលា​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។ ​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាត​ឱ្យ​ក្រុម​ការងារ​ជាង​ ធ្វើការ​សាងសង់​អគាររដ្ឋបាលថ្មីនេះ​ ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ការ​គ្រោង​ទុក​ ក្នុង​កំឡុង​ខែ​ ៤​ ឆ្នាំ​២០២៤​ ខាងមុខ​នេះ​ ។

គួរ​បញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេចបាន​ប្រមាណជា​ ៧០% ហើយ​ ខណៈ​គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​នេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ ៥៣ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងកម្ពស់ ​៣ជាន់​ មានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និង​ទីធ្លា​ក្នុង​សាលា​ខេត្ត​ ត្រូវ​បានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រី​បម្រើ​ការងារ ជារៀងរាល់ថ្ងៃ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here