ឯកឧត្តម ម៉ៅ សារាយ និង លោកជំទាវ ឈុំ ចន្ទី បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តមុនីសាលា ហៅវត្តឡ

0
202


ដោយ-ថត ភារៈ
ស្វាយរៀង ៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ យ៉ាងណាមិញ ដើម្បីចូលរួមក្នុងវិស័យពុទ្ធចក្រ ដែលជាសាសនារបស់រដ្ឋកាន់តែរីកធំធាត់ខ្លាំង និងតាមទនៀមទម្លាប់របស់ដូនតាខ្មែរមកនោះ ឯកឧត្តម ម៉ៅ សារាយ និងលោកជំទាវ ឈុំ ចន្ទី រួមនិងអស់លោកលោកស្រី បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តមុនីសាលា ហៅវត្តឡ ស្ថិតនៅក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រមូលបច្ច័យកសាងនូវសមិទ្ធផលនានាសរុប១៦,៣១៥,០០០រៀល និងប្រាក់ដុល្លារ ៤១០ដុល្លារផងដែរ។

អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្តម ម៉ៅ សារាយ លោកជំទាវ ឈុំ ចន្ទី អស់លោក លោកស្រី និងពុទ្ធបរិស័ទ ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា ក្នុងវត្តមុនីសាលា ហៅវត្តឡ និងដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋផងដែរ។

កាលពីរសៀលថ្ងៃអាទិត្យទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកតាលោកយាយជី និងពុទ្ធបរិស័ទដែលជាម្ចាស់ទឹកដី និងបានដំណើរការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ហើយសម្តែងធម៌នមស្សការ ព្រះរតនត្រ័យ និងសម្តែងព្រះបរិត្ត ដោយលើកឡើងពីការធ្វើបុណ្យកឋិនទាន ជូនដល់ឯកឧត្តម ម៉ៅ សារាយ និងលោកជំទាវ ឈុំ ចន្ទី លោក លោកស្រី ឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ នាឱកាសនោះផងដែរ។

លុះដល់ព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង៩ ពិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធ ព្រះរាជពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ និងបានប្រមូលបច្ច័យ បានចំនួន១៦,៣១៥,០០០រៀល និងប្រាក់ដុល្លារ ៤១០ដុល្លារ សម្រាប់កសាងនូវសមិទ្ធផលនានា នៅវត្តមុនីសាលា ហៅវត្តឡ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here